- 2018-06-08 02:55:48
- ព័ត៌មាន
Liverpool នឹងចុះហត្ថលេខាយក Fekir ម្នាក់ទៀតមុន World Cup
- 2018-06-08 02:55:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool នឹងចុះហត្ថលេខាយក Fekir ម្នាក់ទៀតមុន World Cup
ចន្លោះមិនឃើញ
Liverpool ជិតឈានដល់កិច្ចព្រមព្រៀងទិញយក Nabil Fekir ពីក្លឹប Olympique Lyon។ នេះបើតាមប្រភពព័ត៌មានពីប្រទេសបារាំង។
ការចរចាអាចនឹងចប់សព្វគ្រប់ត្រឹមថ្ងៃសុក្រនេះ ហើយក្លឹបមានមូលដ្ឋាននៅ Anfield អាចចំណាយខ្ទង់៥៥លានអឺរ៉ូ + ៥អឺរ៉ូ លើតម្លៃខ្លួន និងលក្ខខណ្ឌបន្ថែមក្នុងកិច្ចសន្យា។ កីឡាករវ័យ២៤ឆ្នាំគឺជាគោលដៅចម្បងដែល Jurgen Klopp អន្ទះសាទិញយកនៅរដូវក្ដៅនេះ។
Fekir នឹងហោះទៅរុស្សីជាមួយក្រុមបារាំងបន្ទាប់ពីចប់មិត្តភាពអន្តរជាតិចុងក្រោយជាមួយសហរដ្ឋអាមេរិក។ Liverpool ចង់ដោយការផ្ទេរធ្វើរួចរាល់មុនពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ។
ក្រៅពី Fekir ក្រុមរហស្សនាមថាហង្សក្រហមចង់បាន Xherdan Shaqiri ពី Stoke City ម្នាក់ទៀតដែលអាចមានតម្លៃជាង១០លានអឺរ៉ូ៕