• 2018-06-08 01:55:21
  • បាល់ទាត់

អបអរ កម្ពុជា​ឡើង FIFA Ranking ​ខ្លាំង​ ឈរ​លើ​ក្រុម​សិង្ហបុរី ​ម៉ាឡេស៊ី

  • 2018-06-08 01:55:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណាត់​ថ្នាក់ FIFA Ranking ​របស់​កម្ពុជា ហក់​ឡើង​ទៀត​ហើយ​ក្នុង​ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ ​ដោយ​បច្ចុប្បន្ន​ឈរ​លេខ​១៦៦ ​លើស​ក្រុម​សិង្ហបុរី ​និង​ម៉ាឡេស៊ី​ទៅ​ទៀត។

ក្នុង​ខែ​នេះ​ដែរ ​កម្ពុជា​ឡើង​បាន​៤​លេខ​ឯ​ណោះ ​ពោល​គឺ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៦៦​ហើយ ស្រប​ពេល​ដែល​ក្រុម​ខ្លាំង​នៅ​អាស៊ាន សិង្ហបុរី​វិញ ​ស្ថិត​នៅ​ក្រោម​កម្ពុជា ​ឈរ​លេខ​១៦៩ ​និង​ម៉ាឡេស៊ី ​ឈរ​លេខ​១៧១ ។ សម្រាប់​ក្រុម​ឡាវ ​វិញ ​នៅ​ឆ្ងាយ​ពី​កម្ពុជា​មែនទែន ​ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៧៨​។

អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ​ក្រុម​ជម្រើស​ជាតិ​វៀតណាម ​ដែល​បាន​ដាក់​គោល​ដៅ​យក​ចំណាត់​ថ្នាក់ FIFA Ranking ​ឱ្យ​ទាប​ជាង​១០០​នោះ ​ពេល​នេះ​ពួកគេ​ឈរ​នៅ​លេខ​១០២ ​ពោល​គឺ​ខ្វះ​តែ​២​លេខ​ទៀត​ប៉ុណ្ណោះ ដល់​គោល​ដៅ​ហើយ។ ចំពោះ​ការ​ជម្រើស​ជាតិ​ថៃ​វិញ ​នៅ​ចំណាត់​ថ្នាក់​លេខ​១២២៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់