• 2018-06-08 03:37:47
  • បាល់ទះ

ត្រឹម​២ខែ​ ក្លឹប​បាល់ទះ​វិសាខា​ឈ្នះ​ពាន​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​

  • 2018-06-08 03:37:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​រយៈពេល​ខ្លី​សោះ​ ក្លឹប​បាល់ទះ​វិសាខា​ អាច​អាច​ទទួល​បាន​ជោគជ័យ​ខ្លាំង​រហូត​បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន​២​ មិន​ថា​ការ​ប្រកួត​នៅ​ឯ​ប្រទេស​ថៃ​ ឬ​ប្រកួត​ក្នុង​កម្ពុជា​នោះ​ទេ។​

ពាន​រង្វាន់ពេលឈ្នះនៅប្រទេសថៃ

កាល​ពី​ថ្ងៃទី៧​ ខែ​មិថុនា​ ២០១៨​ ក្រុម​បាល់ទះ​មួយ​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ ដើម្បី​ចូលរួម​ប្រកួត​ពាន​រង្វាន់​ Volleyball Tournament "Sealect Tuna" the Winner of Thailand​ ដែល​ត្រូវ​ប្រកួត​ជម្រុះ​តាម​ពូល​។ ដោយ​សារ​សមត្ថភាព​កីឡាករ​ និង​ការ​ដឹកនាំ​ក្រុម​របស់​លោក​ សាន​ សុក្រិត​ បាន​ល្អ​នោះ​ ពោល​គឺ​ក្រុម​វិសាខា​អាច​បន្តដំណើរ​រហូត​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ។​ បើ​ទោះ​ជា​មាន​ការ​ហត់នើយ​ខ្លាំង​ ព្រោះ​ត្រូវ​ប្រកួត​ជា​ហូរហែ​ ប៉ុន្តែ​ក្រុមរបស់​កម្ពុជា​មួយ​នេះ​ នៅ​តែ​ខ្លាំង​ ជា​ពិសេស​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដោយ​បំបាក់​ក្រុម​បាល់ទះ​ទ័ពជើង​គោក​ដោយ​មិន​ឲ្យ​តដៃ​បាន​ ៣-០​ កាល​ពី​ថ្ងៃ​ទី២០​ ខែ​មិថុនា​ ២០១៨។​

ក្រុម​បាល់ទះ​ទ័ពជើង​គោក​ថៃ
គ្រូ​ និង​កីឡាករ​ទទួលមេដាយនៅប្រទេសថៃ

ក្រុម​ខ្លាំង​របស់​នា​ពេល​បច្ចុប្បន្ន​ខាង​លើ​នេះ​ បន្ត​ធ្វើ​ការ​ធ្ងន់​ថែម​ទៀត​ បន្ទាប់​ពី​ឈ្នះពាន​​នៅ​ប្រទេស​ថៃ​រួច​មក​ ក៏​ត្រលប់​មក​កម្ពុជា​វិញ​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​តំណាង​ឲ្យ​ខេត្ត​ព្រៃវែង​របស់​ពួកគេ។​ ការ​ប្រកួត​ដូច​ទៅ​និង​ការ​ប្រកួត​នៅ​ថៃ​ផង​ដែរ​ ពោល​គឺ​ចែក​ជា​៤ពូល​ ហើយ​ត្រូវ​ប្រកួត​ដើម្បី​បាន​ឡើង​ទៅ​វគ្គ​៨ក្រុម​ បន្ទាប់​មក​ប្រកួត​ចាញ់​ធ្លាក់​រហូត​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ។​

ទិដ្ឋភាព​ពេល​ឈ្នះ​មេដាយ​មាសកីឡាជាតិលើក​ទី២

ការ​ប្រកួត​នៅ​កីឡា​ជាតិ​លើក​នេះ​ ហាក់​ជួប​ឧបសគ្គ​មួយ​ចំនួន​ដែរ​ ដោយ​សារ​កីឡាករ​មួយ​ចំនួន​មាន​របួស​ ប៉ុន្តែ​ក៏​បាន​ជួយ​ជំនួស​ពី​កីឡាករ​យុវជន​របស់​ពួកគេ​ផង​ដែរ​ ហើយ​ក៏​ឈ្នះ​ពាន​រង្វាន់​ មេដាយ​មាស​កីឡា​ជាតិ​លើក​ទី២​ថែម​ទៀត​ ដោយ​ផ្ដួល​ ក្រុម​ក្រសួង​មហាផ្ទៃ​ដោយ​លទ្ធផល​ ៣-១​ កាល​ពី​វគ្គ​ផ្ដាច់ព្រ័ត្រ ​ថ្ងៃទី៤​ ខែ​ឧសភា​ ២០១៨៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់