• 2018-05-13 07:59:44
  • បាល់ទះ

អេម! ក្រុម​បាល់ទះវិសាខា បន្ត​​យក​ឈ្នះ​ខេត្ត Sisaket ឆ្លង​ផុត​ពូល

  • 2018-05-13 07:59:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​​ប្រកួត​ទី​ពីរ​នៃ​ពាន​រង្វាន់  Volleyball Tournament "Sealect Tuna" the Winner of Thailand ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ ក្រុម​បាល់​ទះ​កម្ពុជា​វិសាខា​បាន​យក​ឈ្នះ​ក្រុម​ខេត្ត Sisaket របស់​ថៃ​៣​សិត​ទល់​នឹង​១​នៅ​មុន​បន្តិច។

សម្រាប់​លទ្ធផល​នេះ​បាន​រុញ​ឲ្យ​វិសាខា​ឡើងឈរ​លេខ​មួយ​ក្នុង​ពូល J ឆ្លង​កាត់​២​ប្រកួត​ឈ្នះ​ទាំង​ពីរ ដោយ​ការ​ប្រកួត​ទី​១​បាន​បំបាក់ សកលវិទ្យាល័យ​ Burapha របស់​ប្រទេស​ថៃ​៣​សិត​ទល់​នឹង​០​​កាល​ពី​ម្សិលមិញ។ ប្រកួត​បន្ទាប់ វិសាខា​ត្រូវ​ជួប​លេខ​២​ពូល​ផ្សេង ដែល​ត្រូវ​លេង​នៅ​ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ២០១៨​ ហើយ​ក្រុម​ដែល​ចាញ់​ត្រូវ​ធ្លាក់​តែ​ម្ដង។

កម្មវិធី​ប្រកួត​នេះ​មាន​៤០​ក្រុម​ចូល​រួម​ ​ចែក​ចេញជា​ ១២ ពូល​​ ក្នុង​មួយ​ពូល​មាន​៣​ក្រុម៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់