• 2018-05-12 07:01:43
  • បាល់ទះ

អស្ចារ្យ! ក្រុម​បាល់ទះ​វិសាខា​ស៊ី​ ក្រុម​​ Burapha ថៃ​ផុយៗ​ ៣​សិត​ទល់​០

  • 2018-05-12 07:01:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​ជើង​ខ្លាំង​របស់​កម្ពុជា​ វិសាខា​បាន​យក​ឈ្នះ​ក្រុម​បាល់ទះ​សកលវិទ្យាល័យ​ Burapha របស់​ប្រទេស​ថៃ​៣​សិត​ទល់​នឹង​០​នៅ​ថ្ងៃ​នេះ។

ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ Volleyball Tournament "Sealect Tuna" the Winner of Thailand ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ ​ក្រុម​មក​ពី​កម្ពុជា​បាន​ផ្ដួល​គូ​ប្រជែង​​ដែល​ជា​ម្ចាស់ផ្ទះ​មិន​ឲ្យ​តដៃ​រួច​ដោយ​លទ្ធផល​ ១៦-២៥, ១០-២៥ និង​ ១៧-២៥។

មុនការប្រកួតនេះ​ក្រុម​បាល់ទះ​វិសាខា​ទើបយក​ឈ្នះ​ទៅ​លើ​​ក្រុម​បាល់ទះជម្រើស​ជាតិ​យុវជន​​ក្រោម​អាយុ ២០ ឆ្នាំ​ថៃ ដោយ​លទ្ធផល ៤-១ ​ក្នុង​ជំនួប​មិត្ត​ភាព​កាល​ពី​ថ្ងៃព្រហស្បតិ៍។ គួរ​រម្លឹក​ថា​ពាន​រង្វាន់​ Sealect Tuna​ មាន​ក្រុម​ចូល​រួម​ចំនួន ៤០ ត្រូវ​បាន​បែង​ចែក​ជា​ ១២ ពូល​​ ហើយ​​វិសាខា​ស្ថិត​នៅ​​ក្នុង​ពូល J៕

អត្ថបទ៖ វិរ័ត្ន

មតិយោបល់