• 2017-06-06 02:40:26
  • វិភាគ

សូម្បី Gerrard ក៏​ថា Ronaldo សម​ឈ្នះ​ពាន Ballon d'Or លើក​ទី​៥​ដែរ

  • 2017-06-06 02:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Steven Gerrard ជឿជាក់​ថា ការ​​បំពេញ​ភារកិច្ច​យ៉ាង​ល្អ​របស់ Cristiano Ronaldo នៅ​ Champions League វគ្គ​ផ្ដាច់​ព្រ័ត្រ បង្ហាញ​ថា​ គេ​សម​នឹង​ទទួល​បាន​ពាន Ballon d'Or ​ជា​លើក​ទី​៥។ ​​

Ronaldo រក​បាន​២​គ្រាប់​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ Champions League ជួយ​ Real ឈ្នះ​ Juventus ៤-១ នៅ​ទីក្រុង​ Cardiff។ ក្នុង​ដំណើរ​នេះ Ronaldoបាន​ក្លាយ​ជា​កីឡាករ​ទី​១​ដែល​​អាច​រក​គ្រាប់​បាល់​បាន​​​​រហូត​វគ្គ​ផ្ដាច់​ព្រ័ត្រ​៣​ដង និង​ជួយ​ Real ក្លាយ​ជា​ក្រុម​បាល់ទាត់​ទី​មួយ​​​ក្នុង​ប្រវត្តិសាស្ត្រ​អាច​ការពារ​តំណែង​ជើង​ឯកChampions League។

ការ​ដែល​រក​បាន​២​គ្រាប់​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ Gerrard  វីរបុរស​​ក្រុម Liverpool គិត​ថា CR7 មាន​លទ្ធភាព​គ្រប់គ្រាន់​ទទួល​ពាន ​Ballon d'Or ​ឆ្នាំ​២០១៧​នេះ។ " Ballon d'Orគួរ​តែ​ជា​របស់​​គាត់ (Ronaldo) ព្រោះ​ការ​ប្រកួត​នេះ​​បាន​បាន​កំណត់​អ្នក​ឈ្នះ​ពាន​នេះ​ទៅ​ហើយ"។ Gerrard ប្រាប់ BT Sport៕ ​​​

ចុចអាន៖​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់