
- 2017-05-19 07:57:41
- ប្រដាល់
សេន ប៊ុនថេន ប្រាប់ពីខ្ទង់ចំណាយបើកហាងបោកអ៊ុត ទាំងភ័យ
- 2017-05-19 07:57:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេន ប៊ុនថេន ប្រាប់ពីខ្ទង់ចំណាយបើកហាងបោកអ៊ុត ទាំងភ័យ
ចន្លោះមិនឃើញ
អ្នកប្រដាល់ជើងខ្លាំងចាស់វស្សា សេន ប៊ុនេថនទើបបានហាងបោកអ៊ុតប៉ុន្មានថ្ងៃមុននេះដើម្បីជារបរសម្រាប់រកប្រាក់ចំណូលចិញ្ចឹមគ្រួសារ បន្ទាប់ពីអាជីពប្រដាល់របស់ខ្លួនទំនងមិនអាចបន្តទៀតបានដោយសារវ័យកាន់តែច្រើន។
សេន ប៊ុនថេន និងភរិយាបានបើកហាងបោកអ៊ុតមួយកន្លែងនៅផ្ទះលេខ4D ផ្លូវ ២៧១ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ជុំវិញការបើកហាងនេះអ្នកប្រដាល់ទើបមកពីប្រទេសបារាំងរូបនេះបានឲ្យដឹងថា រូបគេ និងភរិយា ព្រមទាំងឪពុកម្តាយក្មេកបានសម្រេចបើកដំណើរការទាំងអារម្មណ៍ភ័យព្រួយដោយខ្លាចដំណើរការមិនបានជោគជ័យ។
ស្តាប់ការលើកឡើងរបស់ សេន ប៊ុនថេន
ប៊ុនថេននិយាយថា ហាងរបស់លោកទើបបើកបានប្រមាណពីបីថ្ងៃប៉ុណ្ណោះដោយជួលផ្ទះគេនៅផ្តុំភូមិឫស្សី ក្នុងសង្កាត់ស្ទឹងមានជ័យក្នុងមួយខែតម្លៃជាង២០០ដុល្លារអាមេរិក។ ការបើកហាងនេះរូបគេបានខិតខំសន្សំប្រាក់ពីញើសឈាមឡើងសង្វៀនប្រដាល់ដែលប្រមូលបានប្រមាណជាង៤ពាន់ដុល្លារអាមេរិកសម្រាប់ទិញសម្ភារៈ និងជួលកន្លែងគេ។ ជាមួយគ្នានេះ ក៏មានការជួយជ្រោមជ្រែងពីឪពុកម្តាយក្មេកផងដែរសម្រាប់ដំណើរការ ខណៈគ្មានសមត្ថភាពជួលបុគ្គលិកឲ្យជួយដល់ការងារបោកអ៊ុត។ រូបគេនិងភរិយាកំពុងភ័យព្រួយដោយខ្លាចដំណើរការមិនល្អ ពីព្រោះគ្មានការងារអ្វីក្រៅពីហាងបោកអ៊ុតនេះឡើយ។ លោកសង្ឃឹមថា បងប្អូននឹងជួយគាំទ្រ និងប្រើប្រាស់សេវាកម្មបោកអ៊ុតរបស់ខ្លួន។