• 2016-05-11 13:43:45
  • បាល់ទាត់

West Ham បង្អាក់​ដំណើរ​ Man Utd ឡើង Top 4 ក្រោយ​លត់​ ៣-២​យប់មិញ

  • 2016-05-11 13:43:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ West Ham United បាន​បំបាក់​បិសាច​ក្រហម Manchester United ៣-២ ក្នុង​ទឹក​ដី​ខ្លួន​ឯងUpton Park មុន​នឹង​ចាកចេញ​ពី​កីឡាដ្ឋាន​ក្រោយ​ប្រើស​អស់​រយៈពេល​១១២​ឆ្នាំ​ក្នុង​ការ​ប្រកួត​ Premier League ​សប្ដាហ៍​ទី​៣៧។

 

 

ការ​រង​បរាជ័យ​លើក​នេះ​ក៏​ជា​ឧបសគ្គ​​មួយ​របស់​ក្រុម​លោក Louis van Gaal ដែល​មាន​អាច​ឡើង​ទៅ Top 4 ជំនួស​ Manchester City ដើម្បី​បាន​លេង​ជម្រុះ​ Champions League ។ ងាក​មក​ការ​ប្រកួត​បើ​ឆាក​បាន​តែ​១០​នាទី West Hamបាន​នាំមុខ​មុន​ដោយ​កីឡាករ​ Diafra Sakho ធ្វើ​អ្នក​គាំទ្រ​សប្បាយចិត្ត​យ៉ាងខ្លាំង។ ប៉ុន្តែ​ការ​រីករាយ​ក៏​បាន​រលត់​ទៅ​វិញ​​ដោយ​កីឡាករ​បារាំង Anthony Martial បាន​បន្ថែម​២​គ្រាប់​ផ្ទាន់​ៗ​នៅ​នាទី​៥១​និង​៧២។

 

 

ការ​នាំ​មុខ​២​គ្រាប់​​បាន​ផ្ដល់​ក្ដីសង្ឃឹម​ដល់​ ​ Man Utdជា​ខ្លាំង​ដើម្បី​បាន​លេខ​៤​ ប៉ុន្តែ​ពួក​គេ​បាន​ធ្វេសប្រហែស​ចុង​ម៉ោង​ឲ្យ West Hamស៊ុត​២​គ្រាប់​សង​វិញ​​ដោយ​កីឡាករ Michail Antonio នាទី​៧៦​និង Winston Reid នាទី​៨១​ធ្វើ​ឲ្យ​បាត់​ឱកាស​មាស​នេះ​តែម្ដង។ យ៉ាងណាក្ដី Man Utd មិនទាន់​បាត់​ឱកាស​នៅ​ឡើយ​ដោយ​ចាំ​អ៊ុត​១​​ប្រកួត​ចុងក្រោយ ប្រសិន​បើ​គេ​ឈ្នះ ឯ Manchester City ចាញ់​​តំណែង​លេខ​៤​នឹង​​បាន​​មក​គេ៕

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ BBC​​​

មតិយោបល់