
- 2016-04-11 13:37:29
- បាល់ទាត់
Spurs លត់ Man Utd ៣គ្រាប់ត្រឹម៦នាទី បន្តសង្ឃឹមប្រជែងយកពាន
- 2016-04-11 13:37:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Spurs លត់ Man Utd ៣គ្រាប់ត្រឹម៦នាទី បន្តសង្ឃឹមប្រជែងយកពាន
ចន្លោះមិនឃើញ
ក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅតែបន្តសង្ឃឹមប្រជែងយកពាន Premier League បន្ទាប់ពីបំបាក់ក្រុម Manchester United ៣-០ ដោយប្រើពេលតែ៦នាទី នៅតង់ទី២ នាកីឡដ្ឋាន White Hart Lane យប់មិញ។
៣គ្រាប់របស់ Spurs រកបានដោយ Dele Alli នាទី៧០, Toby Alderweireld នាទី៧៤ និង Erik Lamela នាទី៧៦។ រីឯការប្រកួតនេះ បានពន្យារពេលកន្លះម៉ោង ដោយសាររថយន្តក្រុងក្រុម Man Utd ស្ទះចរាចរណ៍ក្នុងទីក្រុងឡុងដុង។
រីឯក្រុមកំពូលតារាង Leicester City បានបន្តជ័យជម្នះ ២-០ លើម្ចាស់ផ្ទះ Sunderland ទៀត ដែលរកបានដោយខ្សែប្រយុទ្ធ Jamie Vardy ទាំង២គ្រាប់នាទី (៦៦ និង៩០+៥) ខណៈដែលហង្សក្រហម Liverpool បានលត់ Stoke City នៅ Anfield ៤-១។ ៤គ្រាប់របស់ហង្សក្រហម រកបានដោយ Alberto Moreno នាទីទី៨, Daniel Sturridge នាទី៣២ និង Divock Origi ២គ្រាប់នៅនាទី៥០ និង៦៥ ខណៈដែល១គ្រាប់របស់ Stoke ធ្វើបានដោយការតែតរបស់ Bojan Krkić នាទី២២។
លទ្ធផលនេះ មានន័យថា Spurs នៅតែតាម Leicester ៧ពិន្ទុដដែល ខណៈដែលការប្រកួតសល់៥ប្រកួតទៀត នឹងចប់រដូវកាល។ រីឯ Man Utd បានដាច់ដល់ទៅ៤ពិន្ទុ ពីក្រុមតំណែងលេខ៤ Manchester City៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc