
- 2015-09-09 23:53:17
- ព័ត៌មាន
អ្នកគាំទ្របាល់ទាត់កម្ពុជាប្រាប់អារម្មណ៍ពីការប្រកួតយប់មិញ
- 2015-09-09 23:53:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្របាល់ទាត់កម្ពុជាប្រាប់អារម្មណ៍ពីការប្រកួតយប់មិញ
ចន្លោះមិនឃើញ
អ្នកគាំទ្របាល់ទាត់ក្រុមជម្រើសជាតិកម្ពុជានៅតែរក្សាជំហរក្នុងការចូលរួមលើកទឹកចិត្តក្រុមរបស់ខ្លួនដដែល បើទោះបីជាម្ចាស់ផ្ទះកម្ពុជាបានចាញ់ក្រោមថ្វីជើងក្រុមភ្ញៀវស៊ីរីរហូតដល់ទៅ៦-០ កាលពីយប់មិញនៅពហុកីឡដ្ឋានជាតិ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកវគ្គជម្រុះជុំទី២ ជើងទី១ ក្នុងពូលE។
យុវជន ពូ ក្រូច វាសនា និងយុវតី ស្រី ណុច បានបង្ហាញអារម្មណ៍ថា ពូកគេគ្មានចិត្តខឹងឬ តូចចិតអ្វីនោះទេសម្រាប់លទ្ធផលដែលកម្ពុជាចាញ់ស៊ីរីនោះ។ ម្យ៉ាងទៀតទោះបីក្រុមជម្រើសជាតិកម្ពុជាមិនអាចរកគ្រាប់បាល់បានក៏ពួកគេនៅតែរក្សាគោលការណ៍គាំទ្រជានិច្ច។ ទោះបីលើកនេះកម្ពុជាមិនអាចឈ្នះដៃគូក៏អ្នកគាំទ្រជឿថាកម្ពុជានឹងអាចឈ្នះវិញបាននៅពេលក្រោយ។ តោះមើលវីដេអូទាំងអស់គ្នាតើអ្នកគាំទ្រទាំងបីនាក់និយាយអ្វីខ្លះអំពីក្រុមបាល់ទាត់កម្ពុជា៖
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា