- 2015-04-16 16:00:26
- វិភាគ
អត្ថប្រយោជន៍ និងរបៀបកម្ដៅសាច់ដុំ មុនប្រកួតបាល់ទាត់
- 2015-04-16 16:00:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍ និងរបៀបកម្ដៅសាច់ដុំ មុនប្រកួតបាល់ទាត់
ចន្លោះមិនឃើញ
ការកម្ដៅសាច់ដុំ មុនប្រកួតបាល់ទាត់ ពិតជាមានសារសំខាន់ណាស់ ដែលក្នុងនោះវាមានអត្ថប្រយោជន៍ធំ៤យ៉ាងដូចជា ជួយបង្កើនសីតុណ្ហភាពរាងកាយ ជួយបង្កើនសកម្មភាពការរំលាយអាហារឲ្យកាន់តែប្រសើរឡើង ជួយឲ្យបេះដូង និងការដកដង្ហើមដំណើរការល្អ និងធ្វើឲ្យសាច់ដុំស៊ាំមុននឹងត្រូវបញ្ចេញកម្លាំងខ្លាំងៗ។
Lionel Messi និង Neymar កម្តៅសាច់ដុំមុនប្រកួត (រូបតំណាង)
មិនតែប៉ុណ្ណោះ ការកម្ដៅសាច់ដុំ ក៏ជួយដល់ផ្នែកស្មារតីច្រើនដែរដូចជា ជួយឲ្យកីឡាករ ឬកីឡាការិនី មានការផ្ដោតអារម្មណ៍កាន់តែប្រសើរជាងមុនក្នុងការប្រកួត និងមានទំនុកចិត្តខ្ពស់ ដែលធ្វើឲ្យការប្រកួត កាន់តែប្រសើរឡើងថែមទៀត។
ខាងក្រោមនេះ គឺជាស្ទីលកម្ដៅសាច់ដុំល្អៗ របស់ក្រុមបិសាចក្រហម Manchester United កាលពីឆ្នាំ២០១២ ដែលប្រិយមិត្តអាចអនុវត្តន៍តាមបាន៕
វីដេអូ៖
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ FIFA.com