• 2021-05-29 05:57:25
  • ប្រដាល់

ដំណឹង​ល្អ! ​ម្ចាស់​មេដាយ​ស៊ីហ្គេម​ ឡៅ​ ចិត្រា​ ជាពី​ជំងឺ​កូវីដ​ ១៩​ វិញ​ហើយ​...​

  • 2021-05-29 05:57:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​គុន​ខ្មែរ​មក​ពី​ខេត្ត​កំពង់ស្ពឺ​ ឡៅ ​ចិត្រា​ នៅ​មុន​នេះ​បាន​ជា​សៈស្បើយ​ពី​ជំងឺ​កាច​សាហាវ​កូវីដ​ ១៩​ ហើយ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​សាមីខ្លួន។​ ក្នុង​ការ​បង្ហោះ​លើ​ហ្វេសបុក​របស់​ ចិត្រា​ លើក​ឡើង​ថា​ «ខ្ញុំ​បាទ​ ឡៅ ចិត្រា​ បាន​ជា​ពី​ជំងឺ​ Covid ហើយ​ អរគុណ​អ្នកទាំង​អស់​គ្នា​សម្រាប់​ពាក្យ​ជូនពរ​ ចូលរួម​ការពារ​ទាំង​អស់​គ្នា​ ៣កុំ​ ៣ការពារ»។​

រំលឹក​ដែរ​ថា​ កីឡាករ​ ឡៅ ចិត្រា​ បាន​តេស្ត​រក​ឃើញ​មាន​ជំងឺ​កូវីដ​ ១៩​ កាល​ពី​ថ្ងៃ​ទី១៨​ ខែ​ឧសភា​ ២០២១​ បន្ទាប់​ពី​រូប​គេ​បាន​ចុះ​បេសកកម្ម​ជា​ច្រើន​សប្ដាហ៍​នៅ​តាម​តំបន់​ផ្សេងៗ​ដើម្បី​ដឹកជញ្ជូន​ស្បៀង​ក្នុង​តំបន់​បិទ​ខ្ទប់​កន្លង​ទៅ។​ យ៉ាង​ណា​គេ​មិន​ទាន់​ឃើញ​ភរិយា​របស់​ ចិត្រា​ បាន​ជា​ពី​ជំងឺ​នេះ​នៅ​ឡើយ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់