• 2016-04-25 21:35:05
  • បាល់ទាត់

​សំ វ៉ាន់​ដេត ​ប្រើ​សម្ដី​ ៣​ឃ្លា​មាន​ន័យ​គួរឲ្យ​ចាប់​អារម្មណ៍

  • 2016-04-25 21:35:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក សំ វ៉ាន់ដេត​ គ្រូ​បង្វឹក​ក្លឹប​បាល់ទាត់​​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​​ប្រើ​ពាក្យ​សម្ដី​​ចំនួន​៣​ឃ្លា​​នៅ​លើ​ទំព័រ​​​ហ្វេសបុក​របស់​ខ្លួន​​មុន​នេះ​បន្តិច​​​ ​ដែល​មាន​ន័យ​​គួរ​ឲ្យ​ចាប់​អារម្មណ។

 

​​​ពាក្យ​សម្ដី​​៣​ ឃ្លា​នោះ​​​បាន​សរសេរ​ថា​ ៖

  • បើ​អ្នក​មិន​គោរព​ខ្ញុំ ខ្ញុំ​នឹង​នៅ​ឲ្យ​​ឆ្ងាយ​ពី​អ្នក​។
  • បើ​មិន​ស្មោះ​ត្រង់​និង​ខ្ញុំ ខ្ញុំ​នឹង​នៅ​ឲ្យ​​​ឆ្ងាយ​ពី​អ្នក​​។
  • បើ​​អ្នក​​​យល់ថាខ្ញុំ​មិន​ល្អ ក៏​សូម​ឲ្យ​​​អ្នក​​នៅ​​ឲ្យ​​ឆ្ងាយ​ពី​ខ្ញុំ។

 

​បន្ថែម​លើស​​ពី​នេះ​លោក​​ក៏​បាន​សរសេរ​ទៀត​ថា ៖« ខ្ញុំ​គ្រាន់​តែ​មនុស្ស​ធម្មតា​ តែ​រាល់​គ្នា​តែង​គិត​ថា កាច អាក្រក់ ម៉ឺងម៉ាត់​ លេងសើច ស្រលាញ់​​រាប់អាន ចិត្តដាច់ រអ៊ូ សម្ដី​អាក្រក់ តឹងតែង​មិន​យោគយល់​ មិន​ស្ដាប់​ហេតុផល​ នេះ​វា​ជា​ការ​គិត​របស់​អ្នក​​ ហើយ​ក៏​តែង​ដាស់តឿន​ខ្ញុំ​គ្រប់​ពេល​នូវ​អ្វី​ទាំង​អស់នេះ»។

 

 

​​​លោក សំ វ៉ាន់​ដេត កំពុង​ដឹកនាំ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ​បាន​​យ៉ាង​ល្អ​ទាំង​​នៅ​លីគ​កំពូល​កម្ពុជា​  និង​ Hun Sen Cup 2016 ។ នៅ​លីគ​កំពូល​កម្ពុជា ​ក្លឹប​របស់​លោក​​​មាន១៣ ពិន្ទុ​ឈរ​លេខ ១​​ក្នុង​ចំណោម ៥​ប្រកួត​កន្លង​មក។ ចំណែក​នៅ​ Hun Sen Cup ​វិញ​​ក្លឹប​មួយ​នេះ​កំពុង​មាន​ ៦​ពិន្ទុ​​ក្នុង​ចំណោម ២​ប្រកួត​​កន្លង​មក​ឈរ​លេខ ១​ក្នុង​ពូល A ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី