• 2020-10-02 04:16:22
  • បាល់ទះ

តើបណ្ដោយ ទទឹង កម្ពស់ តារាងបាល់ទះស្តង់ដារមានប៉ុន្មាន​ម៉ែត្រ?

  • 2020-10-02 04:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ​ Sabay សូម​លើក​យក​ពី​ទំហំ​តារាង​បាល់ទះ​ទូរទៅ មក​ចែក​ជូន​ប្រិយមិត្ត​ឱ្យ​បាន​ជ្រៀប ថា​តើវីឡេ​សព្វថ្ងៃ​នេះវីឡេមាន បណ្ដោយ ទទឹង​ កម្ពស់ស្តង់ដារប៉ុន្មាន​ម៉ែត្រ?

បើ​ផ្អែក​តាម​គេហទំព័រ Sportsimportant.com កម្ពស់​ បណ្ដោយ ទទឹង គឺចែក​ទៅ​តាម​ប្រភេទនៃក្រុមកីឡាដូច ក្រុមបាល់ទះផ្នែកបុរស ក្រុមបាល់ទះផ្នែកស្ត្រី និងជនពិការជាដើម។

ផ្នែកបុរស

វីឡេក្រុមបាល់ទះផ្នែកបុរសមានកម្ពស់ស្តង់ដារ ២,៤៣ ម៉ែត្រ បណ្ដោយ ១៨ ម៉ែត្រ ទទឹង ៩ ម៉ែត្រ និងថែមតពីបណ្ដោយ ៣ម៉ែត្រទៀតសម្រាប់ទីតាំងវាយសេវ៉ា។

-បើវីឡេក្រុមបាល់ទះផ្នែកបុរសអាយុចាប់ពី ៥៥ ដល់ ៦៩ឆ្នាំ មានកម្ពស់ ២,៣៨ ម៉ែត្រ បណ្ដោយទទឹងដូចគ្នា។

-បើវីឡេក្រុមបាល់ទះផ្នែកបុរសអាយុចាប់ពី ៧០ ឡើងទៅ មានកម្ពស់ ២,២៩ ម៉ែត្រ បណ្ដោយនិងទទឹងដូចគ្នា។

ផ្នែកស្ត្រី

វីឡេបាល់ទះផ្នែកស្ត្រី មានកម្ពស់ ២,២៤ ម៉ែត្រ បើអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ មានកម្ពស់ ២,១៩ ម៉ែត្រ ខណៈបណ្ដោយ និងទទឹងដូចទៅហ្នឹងផ្នែកបុរសដែរ។

ផ្នែកជនពិការ

-ស្ដង់ដារផ្នែកបុរស មានកម្ពស់ ១,១៥ ម៉ែត្រ បណ្ដោយ ១០ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ

-ស្តង់ដារផ្នែកស្ត្រីមាន មានកម្ពស់ ១,០៥ ម៉ែត្រ បណ្ដោយ ១០ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី