• 2022-01-20 12:43:53
  • បាល់ទាត់

Barca ប្រាប់​ឲ្យ​ Dembele ចាក​ចេញ​ពីក្លឹប ឥឡូវ​នេះ​

  • 2022-01-20 12:43:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mateu Alemany នាយក​ប្រចាំ​ការ​របស់​ក្លឹប​ Barcelona បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខាង​ក្លឹប​របស់​លោក​បាន​ប្រាប់​ឲ្យ​​ខ្សែ​ប្រយុទ្ធ​ Ousmane Dembélé ចាក​ចេញ​ពី​ក្លឹប​ឥឡូវ​នេះ​​។

លោក​ Alemany បាន​និយាយ​ថា​៖" ច្បាស់​លាស់​អស់​ហើយ​ Dembele អត់​ចង់​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Barcelona យើង​ទេ​។ គេ​លែង​ចង់​រួម​ក្រុម​ជា​មួយ​យើង​ទៀត​ហើយ​ "។

លោក​បាន​បន្ត​ថា​៖" យើង​ប្រាប់​ឲ្យ​ Dembele ចាក​ចេញ​ពី​ក្លឹប​យើង​ពី​ឥឡូវ​នេះតែ​ម្ដង​។ យើង​រំពឹង​ថា​នឹង​អាច​លក់​គេ​ចេញ​មុន​ ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២២ខាង​មុខ​ "។

លោក​ Xavi គ្រូ​បង្គោល​ Barca ក៏​ធ្លាប់​និយាយ​ទាក់ទង​នឹង​រឿង​នេះ​ផង​ដែរ​ ដោយ​លោក​ធ្លាប់​ឲ្យ​ជម្រើស​ខ្សែ​ប្រយុទ្ធ​ខាង​លើ​រួច​មក​ ដោយ​ចាក​ចេញ​ ឬ​ក៏​បន្ត​កុងត្រា​ថ្មី​ ព្រោះ​ Dembele នឹង​ចប់​កុងត្រា​នៅ​ចុង​រដូវកាល​នេះ​ ខណៈ ការ​ចរចា​បន្ត​កុងត្រា​ជា​មួយ​គេ​ធ្វើ​ឡើង​រាប់​ខែ​មក​ហើយ​ តែ​គ្មាន​លទ្ធផល​ត្រូវ​គ្នា​។

ដូច្នេះ​ Barca នឹង​លក់​គេ​ចេញ​នៅ​ក្នុង​ខែ​នេះ​ ដើម្បី​យក​លុយ​ទិញ​កីឡាករ​ថ្មី​មក​ជំនួស​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី