- 2022-01-21 11:09:06
- បាល់ទាត់
អ្នកចាំទីដៃទី១ របស់ Spurs បានបន្តកុងត្រាថ្មី ២ឆ្នាំបន្ថែមទៀត
- 2022-01-21 11:09:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាំទីដៃទី១ របស់ Spurs បានបន្តកុងត្រាថ្មី ២ឆ្នាំបន្ថែមទៀត
ចន្លោះមិនឃើញ
អ្នកចាំទី Hugo Lloris បានបន្តកុងត្រាថ្មីជាមួយក្លឹប Tottenham Hotspure រយៈពេល ២ឆ្នាំបន្ថែមទៀតរហូតដល់ឆ្នាំ២០២៤ នៅក្នុងថ្ងៃនេះ។
Lloris បានផ្លាស់ពីក្លឹប Lyon មកធ្វើជាអ្នកចាំទីរបស់ Spurs រយៈពេល ១០ឆ្នាំហើយ ចាប់ពីឆ្នាំ២០១២មក ដោយធ្លាប់បានចូលរួម ៣៩៥ប្រកួត។
តាមពិតទៅអ្នកចាំទីវ័យ៣៥ឆ្នាំរូបនេះ នឹងអស់កុងត្រាជាមួយក្លឹបនៅចុងរដូវកាលឆ្នាំ២០២២ នេះតែ ដោយសារសាមីខ្លួនផ្ទាល់ ក៏ដូចជា Spurs ផ្ទាល់ចង់បានឲ្យអ្នកចាំទីនេះនៅបន្តទៀត ទើបព្រមព្រៀងគ្នាចុះកុងត្រាថ្មីរយៈពេល ២ឆ្នាំបន្ថែម។
ក្រោយទទួលបានកុងត្រាថ្មី Lloris បានសម្ដែងភាពសប្បាយរីករាយជាខ្លាំង ដោយខិតខំជួយក្រុមនេះឲ្យកាន់តែប្រសើរក្រោមការដឹកនាំរបស់លោក Conte ៕