• 2024-03-12 13:26:55
  • បាល់ទាត់

Cancelo បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​បន្ត​នៅ​ Barca

  • 2024-03-12 13:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Joao Cancelo បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Gazzetta dello Sport កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​បាន​បង្ហាញ​ចំណាប់​ចង់​នៅ​បន្ត​លេង​ឲ្យ​ក្លឹប​ Barcelona ខណៈ​កុងត្រា​ខ្ចី​ជើង​ពី​ក្លឹប​ Manchester City នឹង​ត្រូវ​បញ្ចប់​នៅ​រដូវកាល​ឆ្នាំ​២០២៣/២៤​នេះ​។

Cancelo បាន​និយាយ​ថា​៖" ខ្ញុំ​សំណាង​ណាស់​ដែល​មក​លេង​ប៉ះ​តែ​ក្លឹប​ធំៗ​។ ខ្ញុំ​មោទនភាព​នឹង​អាជីព​របស់​ខ្ញុំ​ណាស់​ព្រោះ​តែ​គ្មាន​នរណា​ឲ្យ​អី​មក​ខ្ញុំ​ស្រួល​ៗ​នោះ​ទេ​ ខ្ញុំ​មក​ដល់​ចំណុច​នេះ​គឺ​លះ​បង់​ច្រើន​ណាស់​ "។

កីឡាករ​នេះ​បន្ត​ថា​៖" យ៉ាង​ណា​ខ្ញុំ​មិន​ទាន់​ដឹង​ថា​អនាគត​របស់​ខ្ញុំ​ទៅ​ជា​យ៉ាង​ណា​នៅ​ឡើយ​នោះ​ទេ​គ្រាន់​តែ​ថា​ខ្ញុំ​ពេញ​ចិត្ត​នឹង​នៅ​ទី​នេះ​។ ខ្ញុំ​ធំ​ឡើង​ឃើញ​ Ronaldinho លេង​ឲ្យ​ Barca។​ គាត់​ជា​ idol របស់​ខ្ញុំ​។ ខ្ញុំ​មោទនភាព​នឹង​ពាក់​អាវ​ក្លឹប​នេះ​ណាស់​ "។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Sport តាម​ពិត​ទៅ​ Man City ក៏​ចង់​លក់​ Cancelo ចេញ​ទៅ​ Barca ផង​ដែរ​គ្រាន់​តែ​មិន​ទាន់​ត្រូវ​ថ្លៃ​គ្នា​ដោយ​ Man City ចង់​លក់​ចេញ​ក្នុង​តម្លៃ​ ៣០លាន​អ៊ឺរ៉ូ​ ខណៈ​ Barca ចង់​ទិញ​យក​ក្នុង​ចម្លោះ​ ១៦-២២លាន​អ៊ឺរ៉ូ​ប៉ុណ្ណោះ​៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី