- 2024-04-23 13:02:19
- បាល់ទាត់
Unai Emery បានបន្តកុងត្រាថ្មីបន្តដឹកនាំ Aston Villa ថែម១រដូវកាលទៀត
- 2024-04-23 13:02:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Unai Emery បានបន្តកុងត្រាថ្មីបន្តដឹកនាំ Aston Villa ថែម១រដូវកាលទៀត
ចន្លោះមិនឃើញ
លោក Unai Emery បានបន្តកុងត្រាថ្មីដឹកនាំក្លឹប Aston Villa បន្ថែម១រដូវកាលទៀតនៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano។
លោកបានដឹកនាំក្លឹបនេះតាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២មក រហូតមកទល់នឹងពេលនេះ ដោយលោកត្រូវបានគេដឹងថាមានការខិតខំប្រឹងប្រែងដឹកនាំក្លឹបនេះរហូតមក។
កុងត្រាចាស់របស់លោក Emery នឹងបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ ប៉ុន្តែក្រោយបន្តកុងត្រាថ្មីនៅក្នុងថ្ងៃនេះ លោកនឹងបន្តដឹកនាំ Aston Villa ដល់ឆ្នាំ២០២៧។
ក្រោមការដឹកនាំរបស់លោក Emery ក្លឹប Aston Villa បានវិវឌ្ឍខ្លួនមិនធម្មតាដោយកាលពីរដូវកាលមុននេះបានជាប់ចំណាត់ថ្នាក់ទី៧ ក្នុង Prmier League រីឯនៅក្នុងរដូវកាលនេះក្នុងខណៈពេលនេះកំពុងឈរនៅចំណាត់ថ្នាក់ទី៤នៅតារាងលីគកំពូលនេះ៕