- 2022-10-17 13:40:31
- ព័ត៌មាន
Klopp ទទួលបានកាតក្រហម តែ Liverpool អាចយកឈ្នះ Man City
- 2022-10-17 13:40:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp ទទួលបានកាតក្រហម តែ Liverpool អាចយកឈ្នះ Man City
ចន្លោះមិនឃើញ
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool ត្រូវបានអាជ្ញាកណ្ដាលឱ្យកាតក្រហមនៅចុងម៉ោង នៅអំឡុងប្រកួតប៉ះនឹងក្លឹប Manchester City កាលពីថ្ងៃអាទិត្យកន្លងទៅ។
បុរសជនជាតិអាល្លឺម៉ង់រូបនេះបានជះកំហឹងដាក់ជំនួយការអាជ្ញាកណ្ដាល ដោយសារតែខឹងខាងមន្ត្រីដឹកនាំការប្រកួតមិនផ្ដល់បាល់ពិន័យទៅហង្សក្រហម ក្រោយពេលដែលខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah បានដួល។
ការទទួលបានកាតក្រហមនេះធ្វើឱ្យលោក Klopp នឹងខកខានដឹកនាំការប្រកួតដោយផ្ទាល់ក្នុងប្រកួតប៉ះនឹងក្លឹប West Ham ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃពុធសប្ដាហ៍នេះ។
គួរបញ្ជាក់ផងដែរថា Liverpool បានយកឈ្នះ Man City ក្នុងលទ្ធផល ១ ទល់នឹង ០៕