• 2022-07-22 06:47:20
  • ប្រដាល់

ដឹង​តែ​ជក់ចិត្ត!​ ២ប្រកួត​ឈ្នះ​ខ្សែក្រវាត់​១គ្រឿង​ ប្រាក់​រង្វាន់​៣០០០​ដុល្លារ​ គុន​ខ្មែរ​អល​ស្តារ​វគ្គ៤​

  • 2022-07-22 06:47:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​កៀក​ថ្ងៃ​ប្រកួត​មែនទែន​ហើយ​គុន​ខ្មែរ​អលស្តារ​វគ្គ​៤​ គូ​ម៉ារ៉ាតុង​ទម្ងន់​ ៦០​គីឡូក្រាម​ កីឡាករ​ឈ្នះតែ២ប្រកួត​ទទួល​បាន​ខ្សែក្រវាត់​ស្រស់​ស្អាត​១គ្រឿង​ និង​ប្រាក់​រង្វាន់​ ៣០០០​ដុល្លារ​ភ្លាម​ថ្ងៃ​ទី២៥​ កក្កដា​ ២០២២។​

បេក្ខភាពដណ្ដើមខ្សែក្រវាត់

កម្មវិធី​គុន​ខ្មែរ​អលស្តារវគ្គ​៤​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៥​ កក្កដា​ ២០២២​ នេះ​គឺ​ជិត​មក​ដល់​ហើយ​ខណៈ​គូ​ម៉ារ៉ាតុង​ខ្សែក្រវាត់​សុទ្ធតែ​ល្បីឈ្មោះ​ និង​មាន​ថ្វីដៃ​ល្អ​នា​ពេល​បច្ចុប្បន្ន​នេះ។​ បេក្ខភាព​៤នាក់​នោះ​រួម​មាន​កីឡាករ​ វ៉ាន់​ វឿន​ អេលីត​ សាន់​ អ៊ូច​ ធារិទ្ធ​ ចាន់​ ណា។​ ពួកគេ​នឹង​ត្រូវ​ចាប់​ឆ្នោត​នៅ​លើ​សង្វៀន​ថ្ងៃ​ទី២៥​ នោះ​តែ​ម្ដង​ ដើម្បី​ដឹង​ថា​កីឡាករ​រូប​ណា​ប៉ះ​រូប​ណា​នៅ​ជុំ​ទី១។​

រូបភាពរបស់លោក ស៊ន​ អេលីត​

អ្នក​ឈ្នះ ​២រូប​នៅ​ជុំ​ទី១​ នឹង​បន្ត​រង់ចាំ​ការ​ប្រកួត​នៅ​ពេលចុង​ក្រោយ​កម្មវិធីតែម្ដង​ដណ្ដើម​យកខ្សែក្រវាត់​១​គ្រឿង​ដែល​រៀបចំ​រួចហើយ​នោះ។​ ដូច្នេះ​គូ​ម៉ារ៉ាតុង​នេះ​កីឡាករ​ឈ្នះ​២ប្រកួត​គឺ​ទទួល​បាន​ខ្សែក្រវាត់​ និង​ប្រាក់​រង្វាន់​ ៣០០០​ដុល្លារ។​ ចំពោះ​ជើងឯក​រង​ទទួល​បាន​ប្រាក់រង្វាន់ ១០០០​ដុល្លារ​ រី​ឯ​អ្នក​ធ្លាក់​ជុំ​ទី១​ ទទួល​បាន​តម្លៃ​ខ្លួន​ ៥០០​ដុល្លារ​ ដោយ​ឡែក​ប្រសិន​បើ​កីឡាករ​ ចាន់​ ណា​ ធ្លាក់​ជុំ​ទី១​ លោក​ ស៊ន​ អេលីត​ នឹង​ជូន​ថ្លៃ​ធ្វើ​ដំណើរ​ទៅ​ថៃ​វិញ​បន្ថែម​ទៀត។​

ខ្សែក្រវាត់គុនខ្មែរអលស្តារវគ្គ៤

កម្មវិធី​ប្រដាល់​គុន​ខ្មែរ​អលស្តារ​វគ្គ៤​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ស្ថានីយ​ទូរទស្សន៍​ថោន​ (Town)​ នៅ​ថ្ងៃ​ទី២៥​ ខែ​កក្កដា​ ឆ្នាំ​២០២២​ ចាប់​ពី​ម៉ោង​៦ល្ងាច​តទៅ។​ ការ​ប្រកួត​មាន​ផ្សាយ​លើ​ផេក​ធំ​លោក​ ស៊ន​ អេលីត​ Sabay News Sport ​Town និង​ផេក​ធំៗ​មួយ​ចំនួន​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់