- 2021-12-02 02:47:26
- បាល់ទះ
ការប្រកួតដណ្ដើមមេដាយមាសពានរង្វាន់ «ក្រុមអធិរាជបាល់ទះ» ត្រូវលើកទៅសប្ដាហ៍ក្រោយ
- 2021-12-02 02:47:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួតដណ្ដើមមេដាយមាសពានរង្វាន់ «ក្រុមអធិរាជបាល់ទះ» ត្រូវលើកទៅសប្ដាហ៍ក្រោយ
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់ដណ្ដើមមេដាយមាស «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM ដែលនឹងចាប់ផ្ដើមការប្រកួតប្រចាំខែទី១នៅថ្ងៃ ០២ ធ្នូ ២០២១នេះ ត្រូវបានលើកពេលទៅសប្ដាហ៍ក្រោយវិញ។
តាមការគ្រោងទុក បើកម្មវិធីមិនត្រូវបានលើកពេល ក្រុមខ្លាំងដែលនឹងត្រូវប្រកួតជម្រុះចាញ់ធ្លាក់ក្នុងសប្ដាហ័ទី១នាថ្ងៃព្រហស្បតិ៍នេះគឺក្លឹបក្រសួងមហាផ្ទៃ A ប៉ះក្រុម Conserve Players។ ចំណែកនៅថ្ងៃសុក្រទី០៣ ធ្នូ ក្រុមយុវជនជាយដែនត្រូវជួបក្រុមហង្សពិឃាដ។
ជុំវិញការលើកពេល Sabay បានសាកសួរទៅកាន់លោក ស្រ៊ឺ ស្រេង ហៅលោកសំណព្វអ្នករៀបចំកម្មវិធីប្រកួតបាល់ទះ «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM» លោកមិនបានប្រាប់មូលហើយឡើង ដោយលោកបានប្រាប់មកវិញថា ក្រុមការងាររបស់លោកនឹងធ្វើការឡាយអំពីមូលហេតុនៃការលើកពេលនៅវេលាម៉ោង១១ព្រឹកនេះ៕