• 2021-03-24 03:29:04
  • បាល់ទាត់

មកទ័ពលើកនេះ ឈិន ឈឿន ​មិនច្បាស់ជាប់​ជម្រើស១១នាក់ដំបូង

  • 2021-03-24 03:29:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិលមកទ័ពវិញក្នុងរដូវកាលនេះ ខ្សែបម្រើស្លាប ឈិន ឈឿន សង្ឃឹមបានលេងច្រើនជាងនៅព្រះខ័នរាជស្វាយរៀង ប៉ុន្តែគេមិនប្រាកដជាប់ជម្រើស១១នាក់ដំបូងឡើង ព្រោះតែទើបមកថ្មី ហើយរចនាសម្ព័ន្ធរបស់ក្លឹបមានការផ្លាស់ប្ដូរ។

អតីតជម្រើសជាតិកម្ពុជាបានបង្ហើបថា ៖«នៅស្វាយរៀងគឺលេងបានច្រើនប្រកួតដែរ ១១នាក់ខ្លះដូរខ្លះ ទាំង AFC ទាំងលីគនិងពានរង្វាន់សម្ដេច។ សម្រាប់ទ័ព គឺត្រឡប់មកវិញហ្នឹងគឺខ្ញុំជឿជាក់ថាខ្ញុំបានលេងច្រើន ហើយសម្រាប់ជម្រើស​១១​នាក់​ដំបូង គឺខ្ញុំអត់ទាន់ច្បាស់ ព្រោះអីយើងទើប​តែ​មក ហើយសម្រាប់ក្លឹបគេប្ដូររចនាសម្ព័ន្ធថ្មី ទាំងការលេងទម្រង់លេង យើងមិនទាន់សម្របតាម ក៏ដូចជាមិនទាន់យល់ច្បាស់ តែភាគច្រើនបានលេងច្រើនជាង មួយរយភាគរយបានបង្ហាញខ្លួនច្រើនជាងក្លឹបស្វាយរៀង»។

ការវិលត្រឡប់មកទ្រនំចាស់ ឈិន ឈឿន មានអារម្មណ៍សប្បាយចិត្ត ដ្បិតសមាជិក​ក្រុម និងថ្នាក់ដឹកនាំក្លឹប បាន​ទទួលស្វាគមយ៉ាងកក់ក្ដៅ ហើយ​ក៏​មិនសូវជាមានសម្ពាធច្រើន​ដូចក្លឹបថ្មី។

កីឡាករឆ្នើមផ្ដើមចេញពីក្មេងរើសបាល់ បាន​ប្រាប់​ថា ៖«ទី១សប្បាយចិត្ត ទី២កក់ក្ដៅ។ សម្រាប់ក្លឹបចាស់របស់ខ្ញុំ...ខ្ញុំមកនេះអត់សូវមានសម្ពោធអីច្រើន...ក្លឹបថ្មីដែលយើងទៅយើងមានសម្ពោធច្រើន ដោយសារយើងត្រូវប្រឹង...នៅនេះទោះខ្ញុំយ៉ាងម៉េចក៏ដោយ គាត់ដឹងពីចរិតរបស់ខ្ញុំចឹង គាត់(គ្រូ)ស្រួល ដាក់លេងកន្លែងណា អីកន្លែងណី»។

បើតាមសម្ដីរបស់ខ្សែបម្រើស្លាបចាស់វស្សា គឺរូបគេគ្មានរបួសអ្វី មានសាច់ដុំគ្រប់គ្រាន់ សុខភាពល្អ១០០% ហើយបច្ចុប្បន្នបាននឹង​កំពុងហាត់យ៉ាងយកចិត្តទុក​ដាក់​ជាមួយក្លឹប៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់