- 2020-11-13 02:58:34
- បាល់ទះ
តើស្មាត់ស្ដាំធំៗទាំង ៥ នាក់នេះអ្នកណាអាចវ៉ៃ ត្រាវាខ្លី ល្អជាងគេ ?
- 2020-11-13 02:58:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើស្មាត់ស្ដាំធំៗទាំង ៥ នាក់នេះអ្នកណាអាចវ៉ៃ ត្រាវាខ្លី ល្អជាងគេ ?
ចន្លោះមិនឃើញ
ស្មាត់ធំៗរបស់កម្ពុជាទាំងអស់សុទ្ធតែអាចមានសមត្ថភាពវ៉ៃ ត្រាវាខ្លី បានដូចៗ គ្នា ប៉ុន្តែថ្ងៃនេះ Sabay សូមបង្ហាញជូនកីឡាករកំពូលស្មាត់ស្ដាំទាំង ៥ នាក់នេះតើម្នាក់ណាអាច វ៉ៃ ត្រាវាខ្លី ល្អជាងគេ ?
១- យុន ៖ ស្មាត់មកពីខេត្តកំពតរូបនេះមានសមត្ថភាពលោតសំកាំងលើអាកាសវ៉ៃ ត្រាវាខ្លី យ៉ាងល្អឥតខ្ចោះកាលអំឡុងគេនៅលេងកើត ពោលកាលមិនទាន់មានរបួសចង្កេះ។ យុនជាអតីតស្មាត់របស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស ហើយបច្ចុប្បន្នគេកំពុងព្យាបាលរបួសចង្កេះរបស់គេ។
២- សុខ រ៉ាដូ ៖ ស្មាត់ធំរបស់កងពលរូបនេះអាចវ៉ៃ ត្រាវាខ្លី ល្អមិនចាញ់ ស្មាត់ យុន ខាងលើប៉ុន្មានទេ ហើយគេក៏ជាស្មាត់ល្អមួយរូបជូរមុខរបស់កម្ពុជាផងដែរ ។
៣-សុវណ្ណនាថ ៖ ស្មាត់ស្ដាំមកពីខេត្តកណ្ដាលរូបនេះ ទទួលបានរហស្សនាមពីមហាជនថា ប្ដូរចង្កេះលើអាកាស ដែលឈ្មោះនេះ មកពីអ្នកស្នេហាបាល់ទះមើលឃើញថា គេអាចវ៉ៃល្អ ដោយប្ដូរចង្កេះបានលឿន បត់ត្រាវាខ្លី បានយ៉ាងល្អពេលបាល់ស្ថិតនៅក្នុងបាំង។
៤-គួន ម៉ុម ៖ គ្រប់គ្នាប្រហែលជាដឹងហើយពីសមត្ថភាពរបស់ គួន ម៉ុម តាំងពីគេនៅហាត់ជាមួយ មហាផ្ទៃ ។ យ៉ាងណាស្មាត់ស្ដាំល្អទាំងវ៉ៃលើ និងបត់ត្រាវាខ្លីរូបនេះត្រូវបានគេមើលឃើញថា អាចបត់ ត្រាវាខ្លី យ៉ាងល្អថែមទាំងធ្ងន់ទៀតផង ដោយសារការលោតបានខ្ពស់របស់គេ។
៥-ធី ម៉េងហួង ៖ ស្មាត់ដែលវ៉ៃចេញមើលទៅកាចរូបនេះ ត្រូវបានមហាជនស្ងើចសរសើរពីការវ៉ៃត្រាវាខ្លីរបស់គេ ពិតជាធ្ងន់មែនទែន ដោយសារការលោតបានខ្ពស់លើអាកាស និងសំកាំងវ៉ៃបត់យ៉ាងល្អ។