- 2020-10-12 12:30:00
- ព័ត៌មាន
អបអរសាទរ! Rashford ត្រូវបានមហាក្សត្រី Elizabeth II ប្រទានមេដាយ
- 2020-10-12 12:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! Rashford ត្រូវបានមហាក្សត្រី Elizabeth II ប្រទានមេដាយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford ត្រូវបានព្រះមហាក្សត្រីនៃចក្រភពអង់គ្លេស Elizabeth II ប្រទានមេដាយចក្រភពអង់គ្លេស ដែលជាមេដាយជាន់ខ្ពស់ថ្នាក់ទី៥ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កីឡាកររូបនេះក្នុងយុទ្ធនាការផ្ដល់អាហារដល់ក្មេងៗងាយរងគ្រោះ។
Rashford បានជំរុញឲ្យរាជរដ្ឋាភិបាលអង់គ្លេសផ្ដល់នូវប័ណ្ណអាហារដល់ក្មេងៗសិស្សសាលាក្រីក្រក្នុងកំឡុងខែវ៉ាកងនៅចំពេលរីករាលដាលនៃជំងឺកូវីដ-១៩ ហើយបង្កើតអង្គភាពភាពក្រីក្រដើម្បីអាហារកុមារទៀតផង។ ការអំពាវនាវរបស់ Rashford ធ្វើឲ្យក្មេងៗសិស្សសាលាក្រីក្រចំនួន ១.៣លាននាក់ទទួលបានអាហារដោយឥតគិតថ្លៃនៅខែឈប់សម្រាក។
ក្រោយទទួលបានមេដាយនេះ Rashford បានផ្លាស់ប្ដូរឈ្មោះ Twitter ដោយបន្ថែមងារ MBE (ឈ្មោះមេដាយ) នៅពីក្រោយ ហើយបង្ហោះសារមួយថា ប្ដេជ្ញាជួយកុមារបន្តទៅទៀត។
សូមបញ្ជាក់ផងដែរថា ព្រោះតែយុទ្ធនាការអាហារសម្រាប់ក្មេងៗក្រីក្រនៅអង់គ្លេស Rashford ទទួលបានការកោតសរសើរមហាជនទូទៅ ក៏ដូចជាទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យមែនឆេសស្ទើរទាំងអាយុ ២២៕