• 2020-09-02 21:33:28
  • ព័ត៌មាន

Neymar ស្ថិត​ក្នុង​ចំណោម​កីឡាករ PSG ៣រូប​ ដែល​ឆ្លង​ជំងឺ​កូវីដ-១៩

  • 2020-09-02 21:33:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ Neymar ស្ថិត​ក្នុង​ចំណោម​កីឡាករ ៣រូប​ ដែល​ក្លឹប​យក្ស​បារាំង Paris Saint-Germain ប្រកាស​ថា​មាន​ឆ្លង​ជំងឺ​កូវីដ-១៩ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បារាំង L'Equipe។

កីឡាករ​ទាំង​ ៣នាក់​រូប​នេះ​ ជា​កីឡាករ​ដែល​ទើប​តែ​មក​ពី​វិស្សមកាល​នៅ​កោះ​ Ibiza ប្រទេស​អេស្ប៉ាញ ហើយ​នៅ​ពេល​នេះ​កំពុង​ជាប់​ធ្វើ​ចត្តាឡីស័ក​ចំនួន ៧ថ្ងៃ។

កីឡាករ​ PSG ទាំង​អស់​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ស្វែង​រក​ជំងឺ​កូវីដ-១៩ ដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​ក្របខ័ណ្ឌ​កំពូល​បារាំង​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា។

តាម​ពិត​ទៅ Ligue 1 ចាប់​ផ្ដើម​បាន ២ប្រកួត​ទៅ​ហើយ ប៉ុន្តែ​ដោយសារ​តែ​ PSG នៅ​ជាប់​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ UEFA Champions League ក្លឹប​មួយ​នេះ​បាន​ពន្យារ​ជិត ២សប្ដាហ៍ ដើម្បី​យក​សម្រាក​យក​កម្លាំង៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់