• 2020-04-28 11:39:52
  • ព័ត៌មាន

Ajax ត្រៀម​លុយ​សុទ្ធ​ជួយ​ដល់​បាល់ទាត់​ប្រទេសហុឡង់ដ៍

  • 2020-04-28 11:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Edwin Van Der Sar នាយក​ប្រតិបត្តិ​ក្លឹប​ Ajax បាន​និយាយ​កាល​ពី​ថ្មីៗ​ថា​ ក្លឹប​លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ជួយ​ដល់​ក្លឹប​នៅ​ប្រទេស​ហុឡង់ដ៍​។

កាល​ពី​ ៤សប្តាហ៍​មុន​លោក​ Van Der Sar បាន​ទៅ​និយាយ​ជា​មួយ​ប្រធាន​សមាគម​បាល់ទាត់​ហុឡង់ដ៍​ រួច​មក​ហើយ​ថា​ ក្លឹប​លោក​នឹង​បង្កើត​មូលនិធិ​ ជួយ​ដល់​ក្លឹប​ដែល​កំពុង​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស​នេះ​។

ម៉្យាង​ទៀត​ អតីត​វីរបុរស​ Machester Unitedក៏បាន​បញ្ជាក់​ទៅ​ដល់​ប្រធាន​ Eredivisie ថា​មូលនិធិ​នេះ​គឺ​ជា​លុយ​សុទ្ធ​ជាង​ ២ទៅ​៣លាន​ដុល្លារ​ ក្នុង​ការ​ជួយ​ក្លឹប​ទាំង​អស់​ខាង​លើ​នេះ​។

ក្នុង​នាម​ជា​ក្លឹប​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ហុឡង់ដ៍​ នាយក​ប្រតិបត្តិ​ Ajax នេះ​បាន​បន្ត​ថាជំងឺ​កូវីដ-១៩​ ក៏​បាន​ប៉ះពាល់​ដល់​ក្លឹប​លោក​ដែរ​ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ក្លឹប​លោក​នឹង​នៅ​តែ​បន្ត​ជួយ​ក្លឹប​ដទៃ​ទៀត​ ដែល​កំពុង​តែ​លំបាក​ក្នុង​ពេល​នេះជា​និច្ច​៕

ប្រភព៖ Yahoo ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់