• 2020-04-27 13:25:27
  • ព័ត៌មាន

Ziyech ចង់​ធ្វើ​រឿង​មួយ​ដល់​ Ajax មុន​ចាកចេញ

  • 2020-04-27 13:25:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ម៉ូណាកូ​ Hakim Ziyech បាន​និយាយ​ទៅ​កាន់​ Voetbal International កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​ចង់​យក​ពាន​ លីគកំពូល​ មួយ​ឲ្យ​ក្លឹប​ Ajax សិន​មុន​នឹង​ចាក​ចេញ​។

Ziyech បាន​និយាយ​ថា​ ៖ " ខ្ញុំ​មិន​ចង់​ចប់​រដូវ​កាល​នេះ​ និង​លា​អ្នក​ទាំង​អស់​គ្នា​នៅ​ក្លឹប​ Ajax ទាំង​បែប​នេះ​ឡើយ​។ ខ្ញុំ​ជា​មួយ​នឹង​អ្នក​ទាំង​អស់​គ្នា​នៅ​ក្លឹប​នោះ​ បាន​គិត​នាំគ្នា​ធ្វើ​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ក្លឹប​នេះ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​ហ្នឹង​ តែ​គួរ​ឲ្យ​សោកស្ដាយ​នេះ​ជា​អ្វី​ ដែល​មិន​អាច​ទៅ​រួច​ទេ​ "​។

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា​ ៖ " ខ្ញុំ​ដឹង​ថា​វា​មិន​អាច​ទៅ​រួច​នៅ​ពេល​គេ​ប្រកាស​ថា​បាល់ទាត់​នឹង​ត្រលប់​មក​វិញ​នៅ​ ខែ​កញ្ញា​ ឆ្នាំ២០២០​ខាង​ឯណោះ​។ ខ្ញុំ​ពិត​ជា​ចង់​យក​ពាន​លីគកំពូលមួយ​ឲ្យ​ក្លឹប​នេះ​ សិន​មុន​នឹង​ចាក​ចេញ​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Ziyech បាន​មក​លេង​ឲ្យ​ក្លឹប​ Ajax តាំង​ពី​ឆ្នាំ ២០១៦​មក​ ដោយ​ចូល​លេង​បាន​ ១៦៥​ប្រកួត​ និង​រកគ្រាប់​បាល់​បាន​ ៤៨គ្រាប់​ មិន​តែ​ប៉ុណ្ណោះ​កីឡាករ​រូប​នេះ​នឹង​ត្រូវ​ចាកចេញ​ទៅ​លេង​ឲ្យ​ Chelsea នៅ​រដូវកាល​ខាង​មុខ​នេះ​ហើយ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់