/5c47d13ac7683_1548210480_medium.jpg)
- 2019-01-23 02:29:41
- ព័ត៌មាន
ជម្រើសជាតិវៀតណាមប៉ះ Liverpool នៅមិនទាន់ផ្លូវការ តែសង្ឃឹមខ្ពស់ថានឹងកើតឡើង
- 2019-01-23 02:29:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រើសជាតិវៀតណាមប៉ះ Liverpool នៅមិនទាន់ផ្លូវការ តែសង្ឃឹមខ្ពស់ថានឹងកើតឡើង
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់វៀតណាមគ្រោងអញ្ជើញក្លឹបធំអឺរ៉ុបហង្សក្រហម Liverpool ឲ្យទៅប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិរបស់ពួកគេនៅទីក្រុងហាណូយអំឡុងរដូវក្ដៅនេះ។
ក្លឹបកំពូលតារាងលីគកំពូលអង់គ្លេសគ្រោងទៅប្រកួតកម្ដៅសាច់ដុំនៅអាស៊ីអំឡុងចប់រដូវកាលហើយវៀតណាមអាចជាគោលដៅមួយរបស់ក្លឹប។ នេះបើតាមការបញ្ជាក់ពីអគ្គលេខាធិការសហព័ន្ធ។ ការប្រកួតគ្រោងធ្វើនៅកីឡដ្ឋាន My Dinh នារដ្ឋធានីហាណូយ បន្ទាប់ពី Liverpool ទៅលេងនៅចិន និងថៃ។
ប្រទេសក្បែរខាងកម្ពុជាមួយនេះធ្លាប់បើកទ្វារទទួលភ្ញៀវជាក្រុមយក្សអឺរ៉ុបមួយចំនួនកាលពីអតីតកាលមានដូចជា Arsenal ក្នុងឆ្នាំ២០១៣ និង Manchester City ក្នុងឆ្នាំ២០១៧ ហើយពួកគេរំពឹងថានឹងឃើញវត្តមានកីឡាករកំពូលពិភពលោករបស់ Liverpool ដូចជា Salah, Virgil Van Dijk និង Xherdan Shaqiri លើទឹកដីវៀតណាម៕