- 2018-12-03 07:30:41
- ព័ត៌មាន
ចំណាយពេល១០ឆ្នាំជាមួយក្លឹប ទីបំផុត Robben ប្រកាសនឹងដើរចេញពី Bayern
- 2018-12-03 07:30:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាយពេល១០ឆ្នាំជាមួយក្លឹប ទីបំផុត Robben ប្រកាសនឹងដើរចេញពី Bayern
ចន្លោះមិនឃើញ
ខ្សែបម្រើប្រយុទ្ធកំពូលល្បឿន Arjen Robben នឹងចាកចេញពីក្លឹប Bayern Munich នៅពេលចប់រដូវកាលនេះ បន្ទាប់ពីចំណាយពេល១០ឆ្នាំជាមួយក្លឹបជើងឯកអាល្លឺម៉ង់មួយនេះ។
កីឡាករសញ្ជាតិហូឡង់វ័យ៣៤ឆ្នាំរកបាន៩៨គ្រាប់ ក្នុងការបង្ហាញខ្លួន១៩៨ប្រកួតនៅ Bundesliga ជាមួយ Bayern ដោយឈ្នះពានលីគ៧ដងនិង Champions League ម្ដង។ Robben បាននិយាយថា៖ “ខ្ញុំអាចនិយាយបានថា នេះគឺឆ្នាំចុងក្រោយរបស់ខ្ញុំ។ ក្លឹបត្រូវផ្លាស់ប្ដូរទៅមុខ ហើយខ្ញុំក៏ត្រូវផ្លាស់ប្ដូរបន្តដូចគ្នា។ វាគឺជាការបញ្ចប់ដ៏ល្អមួយ និងជារយៈពេលដ៏វែង”។
អតីតកីឡាកររបស់ Chelsea រូបនេះបន្ថែថា ត្បិតចេញពី Bayern តែគេមិនទាន់ព្យួរស្បែកជើងទេ។ មួយរយៈចុងក្រោយ Robben ហាក់ធ្លាក់ប្រជាប្រិយភាព ព្រោះតែវ័យកាន់តែជ្រេ តែកន្លែងទៅធ្លាប់ជួយហូឡង់ឡើងវគ្គផ្ដាច់ព្រ័ត្រ World Cup ប៉ុន្តែចាញ់អេស្ប៉ាញ។ Robben ធ្លាប់លេងឲ្យក្លឹប r Groningen, PSV Eindhoven, Chelsea និង Real Madrid មុនពេលផ្លាស់មក Bayern នៅឆ្នាំ២០០៩៕