• 2018-11-19 02:27:35
  • កីឡា​ផ្សេង​ៗ

ព្រោះ​ចូលចិត្ត​មើល​រឿង​វាយតប់​​ ហុង គឹម​ហួយ ចូល​ហាត់​តុង​ហ្គីលម៉ូដូ

  • 2018-11-19 02:27:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​ពិភព​លោក តុង​ហ្គីល​ម៉ូដូ ហុង គឹម​ហួយ បាន​ទម្លាយ​រឿង​ដែល​នាំ​ឲ្យ​ខ្លួន​ចូល​ហាត់​កីឡា​​ប្រភេទ​វាយតប់​​ បើ​ទោះ​ខ្លួន​ជា​ស្រី​​ក៏​ព្រោះ​ចូល​ចិត្ត​មើល​រឿង​វាយតប​កាប់​ចាក់​តាំង​ពី​នៅ​ក្មេង។

ហុង គឹម​ហួយ​

ម្ចាស់​មេដាយ​មាស​​កម្រិត​ពិភព​លោក និង​ម្ចាស់​មេដាយ​ប្រាក់​កម្រិត​អាស៊ី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា មែន​ទែន​តុង​ហ្គីល​ម៉ូដូ ជា​កីឡា​វាយ​ប្រយុទ្ធ​ដែល​ខ្លួន​ជា​ស្រី​មិន​ស័ក្ដិសម​ហ្វឹកហាត់​។ ដើម​ឡើយ ​មូល​ហេតុ​នៃ​​ការ​ចូល​​ហាត់​កីឡា​នេះ ព្រោះ​ចង់​ការពារ​ខ្លួន ​ហើយ​អ្វី​ដែល​​ពិសេស​ជាង​នេះ​ទៀត​នោះ​គឺ​រូប​គេ​​ចូល​ចិត្ត​ខ្លាំង​តែ​ម្ដង​ប្រភេទ​កីឡា​​វាយតប់។

មុន​ឈាន​ដល់​ចូល​រួម​ប្រកួត​លើ​ឆាក​អន្តរជាតិ និង​ឈ្នះ​មេដាយ​ពីរ​លើក​​មក​នេះ គឹមហួយ បាន​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​មែនទែន តាំង​ពី​ចាប់​ផ្ដើម​ចូល​ហាត់​ដំបូង​មក​ម្ល៉េះ។ អំឡុង​ឆ្នាំ​២០១៤ ដែល​ចូល​លេង​​កីឡា​នេះ​ដំបូង ឪពុក​-​ម្ដាយ​ របស់​ខ្លួន​មិន​អនុញ្ញាត​ឲ្យ​ចូល​ហាត់​ឡើយ តែ​ដោយ​ចិត្ត​ស្រលាញ់​ខ្លាំង​ពេក ទើប​យុវតី​កំពុង​សិក្សា​ថ្នាក់​ទី​១២​រូប​នេះ​បាន​ជម្នះ​និង​ចូល​ហាត់​ដល់​សព្វថ្ងៃ។

ហុង គឹម​ហួយ ជា​ម្ចាស់​មេដាយ​មាស​ពិភព​លោក ឆ្នាំ​២០១៨ ដែល​ទើប​ដណ្ដើម​បាន​​កាល​ពី​ដើម​ខែ​វិច្ឆិកា ​នៅ​ប្រទេស​ឥណ្ឌា និង​ជា​ម្ចាស់​មេដាយ​ប្រាក់​កម្រិត​អាស៊ី​កាល​ពី​ឆ្នាំ​២០១៧ នៅ​ប្រទេស​ថៃ៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់