• 2024-05-08 04:45:03
  • ប្រដាល់

រិទ្ធី សូសែន​៖ ​មាន​តែ​ការ​ខំប្រឹង​ប្រែង​ប៉ុណ្ណោះ​ទើប​អាច​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​បាន​

  • 2024-05-08 04:45:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ រិទ្ធី​ សូសែន​ ថា​ដើម្បី​សម្រេច​បំណង​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​ខារ៉ាបាវ​ គឺ​មាន​តែ​ការ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ទើប​អាច​សម្រេច​ទៅ​បាន។​

កីឡាករ រិទ្ធី​ សូសែន​

កូន​សិស្ស​លោក​ ផាត់​ សូដា​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​សមាសភាព​ភាគី​ខាង​ថៃ​គឺ​រូប​គេ​ស្គាល់​ខ្លះ​ និង​មិន​ស្គាល់​ខ្លះ។​ យ៉ាងណា​តាម​បទ​ពិសោធ​ប៉ះ​បរទេស​កន្លង​ទៅ​គឺ​ការ​ប្រកួត​មិន​សូវ​ពិបាក​ដូច​ប៉ះ​ខ្មែរ​គ្នា​ឯង​នោះ​ឡើយ​ ពោល​បរទេស​ ឬ​ថៃ​មិន​សូវ​ដឹង​ក្បាច់​របស់​ខ្លួន។​

រិទ្ធី​ សូសែន​ បាន​ដាក់​ចិត្ត​ ដាក់​កាយ​រួច​ហើយ​ដើម្បី​ចូលរួម​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​រយៈពេល​ ៣ខែ​តទៅ​នេះ។​ ពោល​នឹង​ប្ដេជ្ញា​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ឲ្យ​បាន​ល្អ​ ត្រៀម​ខ្លួន​បាន​គ្រប់គ្រាន់​មុន​ការ​ប្រកួត​មក​ដល់​ដើម្បី​ប្រជែង​យក​៣ពិន្ទុ​នៅ​ប្រកួត​ដំបូង​សប្ដាហ៍​នេះ​ និង​ប្រកួត​ក្រោយៗ​ទៀត។​

បេក្ខភាពខ្មែរទាំង៤រូប

បញ្ជាក់​ដែរ​ថា​ កីឡាករ​ រិទ្ធី​ សូសែន​ ជា​បេក្ខភាព​កីឡាករ​ខ្មែរ​មួយ​រូប​ក្នុង​ចំណោម​ ៣រូប​ទៀត​ដែល​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ៦០​គីឡូក្រាម​រដូវ​កាល​ទី១១​ របស់​សង្វៀន​ទូរទស្សន៍​បាយ័ន។​ រិទ្ធី​ សូសែន​ នឹង​ត្រូវ​ប្រកួត​សប្ដាហ៍​ទី១​ របស់​ខ្លួន​នៅ​ថ្ងៃ​អាទិត្យ​នេះហើយ​៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់