• 2016-08-22 05:19:44
  • ព័ត៌មាន

កីឡាករ​កម្ពុជា Neko បញ្ចប់​ត្រឹម​លេខ​រៀង១៣៩ នៅម៉ារ៉ាតុង​អូឡាំពិក

  • 2016-08-22 05:19:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​រត់​ម៉ារ៉ាតុង​ជម្រើស​ជាតិ​កម្ពុជា​មាន​ដើម​កំណើត​ជប៉ុន​ Neko​ ដែល​ជា​បេក្ខភាព​ចុងក្រោយ​ទៅ​ចូល​រួម​ប្រកួត​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​នៅ​ប្រទេស​ប្រេស៊ីល បាន​បញ្ចប់​នៅ​លេខ​រៀង​ទី១៣៩ (ប្រើថេរវេលា ២:៤៥:៥៥វិនាទី) ក្នុង​ចំណោម​កីឡាករ​ចូល​រួម​ជាង ១៥០នាក់​នៃ​វិញ្ញាសា​ម៉ារ៉ាតុង​ចម្ងាយ ៤២គីឡូម៉ែត្រ។

 

 

ចំពោះ​លេខ​រៀង​ទី១ មេដាយ​មាស​បាន​ទៅ​លើ​កីឡាករ​មក​ពី​ប្រទេស​កេនយ៉ា Eliud Kipchoge និង​​លេខរៀង​ទី២ មេដាយ​ប្រាក់​បាន​ទៅ​លើ​កីឡាករ​មក​ពី​ប្រទេស​អេត្យូពី Feyisa Lilesa ចំណែក​​លេខ៣ មេដាយ​សំរឹទ្ធ​បាន​ទៅ​លើ​កីឡាករ​មក​ពី​សហរដ្ឋអាមេរិក Galen Rupp។

 

 

គួរ​បញ្ជាក់​ថា បើ​គិត​ពី​សមត្ថភាព​ក្នុង​ស្រុក កីឡាករ Neko ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​​សម្រាប់​វិញ្ញាសា​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​ក្នុង​ព្រឹត្តិការណ៍​ពាក់​កណ្តាល​ម៉ារ៉ាតុង​ភ្នំពេញ​អន្តរជាតិ​ កាល​ពី​ថ្ងៃ​​អាទិត្យ​ទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០១៦៕

 

អត្ថបទ៖ គង់ វិសាល

មតិយោបល់