• 2019-08-08 01:49:13
  • ព័ត៌មាន

City ជះ​លុយ​៦០​លាន​នៅ​ថ្ងៃ​ចុង​ក្រោយ​ទិញ​យក​ Cancelo ពី​ Juventus

  • 2019-08-08 01:49:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​ជោគជ័យ​ក្នុង​ការ​ចុះ​ហត្ថលេខា​យក​ខ្សែ​ការពារ​ស្លាប​ស្ដាំ​ Joao Cancelo ពី​ Juventus ក្នុង​តម្លៃ​៦០​លាន​ផោន។​​

Cancelo

Cancelo វ័យ​២៥​ឆ្នាំ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​ឈ្មោះ​ Etihad រហូត​ដល់​ឆ្នាំ​២០២៥ ហើយ​រូប​គេ​គឺ​ជា​សមាជិក​ថ្មី​ទី​៣​ហើយ​របស់​ City បន្ទាប់​ពី Angelino និង​ Rodri។ បន្ថែម​ពី​កិច្ច​ព្រមព្រៀង​នេះ​ក្រុម​រហស្សនាម​ថា​មេឃ​ខៀវ​បាន​លក់​ Danilo ឲ្យ​ទៅ​ Juventus វិញ​ក្នុង​តម្លៃ​៣៤,១​លាន​ផោន។​

City បាន​ទិញ​ Danilo ពី​ Real Madrid ក្នុង​តម្លៃ​២៦,៥​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៧ ប៉ុន្តែ​មិន​សូវ​បាន​បង្ហាញ​ខ្លួន​ដោយ​លេង​ជា​ជម្រើស​ដំបូង​ត្រឹម​២២​ដង​ប៉ុណ្ណោះ​ក្នុង​ចំណោម​៦០​ប្រកួត​គិត​លើ​គ្រប់​ពាន​រង្វាន់​ប្រកួត​៕

ប្រភព៖ ESPN FC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់