• 2019-08-05 13:36:38
  • ព័ត៌មាន

Liverpool និង Man City ប៉ះ​គ្នា​លើ​ទីលាន ឯ​អ្នក​គាំទ្រ​ប៉ះ​គ្នា​ក្នុង​រថភ្លើង

  • 2019-08-05 13:36:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ក្លឹប Manchester City និង​អ្នក​គាំទ្រ​ក្លឹប Liverpool បាន​ប៉ះ​ទង្គិច​ដោយ​អំពើ​ហិង្សា​នៅ​ក្នុង​ខ្សែ​រថភ្លើង​ទៅ​កាន់​កីឡដ្ឋាន​ Wembly មុន​ពេល​ប្រកួត​ Community Shield។

បើ​តាម​ការ​លើកឡើង​របស់​អ្នក​នាំ​ពាក្យ​របស់​ខាង​អាជ្ញាធរ​ទីក្រុង​ឡុងដុង​បាន​ឲ្យ​ដឹង​ថា ខាង​ប៉ូលិស​ទទួល​បាន​សេចក្ដីរាយការណ៍​មួយ ស្ដីអំពី​ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ធំ​មួយ​នៅ​ស្ថានីយ៍ Great Portland Street។

ខាង​ប៉ូលិស​បាន​បន្ត​ថា ការ​ប៉ះ​ទង្គិច​គ្នា​នោះ​មាន​ការ​ពាក់ព័ន្ធ​នឹង​អ្នក​គាំទ្រ​បាល់ទាត់ ប៉ុន្តែ​យ៉ាង​ណា​មិញ មិន​មាន​ការ​ចាប់​ខ្លួន​ណា​មួយ​ទេ ហើយ​ចំនួន​របួស​ក៏​មិន​ទាន់​ដឹង​ពិត​ប្រាកដ​ដែរ​។

ខាង​ក្រោម​នេះ​ជា វីដេអូ​នៃ​ការ​ប៉ះ​ទង្គិច​រវាង​អ្នក​គាំទ្រ​ក្លឹប​​ Liverpool និងMachester City៖៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់