• 2019-07-28 00:14:10
  • ព័ត៌មាន

Arsenal ព្រមព្រៀង​តម្លៃ​៧២​លាន​ផោន​ទិញ​ Nicolas Pepe

  • 2019-07-28 00:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​ក្លឹប​បារាំង​ Lille ដើម្បី​ទិញ​យក​ Nicolas Pepe ក្នុង​តម្លៃ​៨០​លាន​អឺរ៉ូ​ ឬ​៧២​លាន​ផោន។​

ដំណាក់​កាល​នៃ​ការ​ចរចា​ទិញ​យក​ខ្សែ​បម្រើ​វ័យ​២៤​ឆ្នាំ​ រំពឹង​ថា​នឹង​រួចរាល់​ជា​ស្ថាពរ​នៅ​ចន្លោះ​២៤ ទៅ​៤៨​ម៉ោង​ខាង​មុខ។​ ក្រុម​ Napoli ក៏​ហ៊ាន​ឲ្យ​ Lille ក្នុង​តម្លៃ​៧២​លាន​ផោន​ដែរ​ប៉ុន្តែ​ត្រូវ​សាមី​កីឡាករ​បដិសេធ​។​

Pepe លេង​ក្នុង​តំណែង​បម្រើ​ស្លាប​ខាង​ស្ដាំ​ប៉ុន្តែ​ប្រើ​ជើង​ឆ្វេង។​ កីឡាករ​សញ្ជាតិ​កូឌីវ័រ​រូប​នេះ​ក៏​អាច​លេង​ជា​ខ្សែ​ប្រយុទ្ធ​បាន​ដែរ​ ក្នុង​ទម្រង់​ ៤-៤-២ ដោយ​ស៊ុត​បញ្ចូល​ទី​បាន​២៣​គ្រាប់​ឲ្យ​ Lille កាល​ពី​រដូវ​កាល​មុន៕​

ប្រភព៖ BBC ប្រែសម្រួល៖ រ័ត្ន

មតិយោបល់