- 2019-07-16 03:37:42
- ព័ត៌មាន
Maguire សុំ Leicester ចាកចេញដើម្បីស្វែងរកបទពិសោធន៍ថ្មី
- 2019-07-16 03:37:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Maguire សុំ Leicester ចាកចេញដើម្បីស្វែងរកបទពិសោធន៍ថ្មី
ចន្លោះមិនឃើញ
Harry Maguire ត្រូវរាយការណ៍ថាបានដាក់សំណើទៅ Leicester City ដើម្បីសុំថ្នាក់ដឹកនាំចាកចេញពីក្លឹបបើសិនមានការព្រមព្រៀងណាមួយសមស្របអាចទទួលយកបាន។
ខ្សែការពារឆ្នើមវ័យ២៦ឆ្នាំ ត្រូវក្លឹបយក្សពីរមកពីទីក្រុង Manchester មាន United និង City តាមចាប់អារម្មណ៍អស់ពេលជាយូរមកហើយ ពិសេសគឺ United ដែលតាមចែចូវតាំងពីជំនាន់លោក Jose Mourinho មកម្ល៉េះដើម្បីយកទៅពង្រឹងនៅតំបន់ការពារ។
Leicester ក្រោមការគ្រប់គ្រងរបស់ Brendan Rodgers ធ្លាប់បានបដិសេធមិនលក់ Maguire ម្ដងជាពីរដងរួចមកហើយប៉ុន្តែពេលនេះសាមីកីឡាករបានសុំក្លឹបចាកចេញដើម្បីស្វែងរកបទពិសោធន៍ថ្មីក្រោយចំណាយពេល២ឆ្នាំនៅទឹកដី King Power។ United អាចមានភាគរយខ្ពស់ក្នុងការដណ្ដើមបាន Maguire៕