• 2019-07-15 08:41:15
  • ព័ត៌មាន

ភ្នាក់​ងារ​ថា​បើ​ Coutinho មក​អង់គ្លេស​គឺ​លេង​ឲ្យ​តែ​ Liverpool មួយ​គត់

  • 2019-07-15 08:41:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Philippe Coutinho នឹង​លេង​ឲ្យ​ Liverpool តែ​មួយ​គត់​បើ​សិន​ជា​រូប​គេ​ត្រឡប់​មក​ប្រកប​ជាថ្មី​នៅ​ Premier League គឺ​មិន​ទៅ​ក្លឹប​ណា​ផ្សេង​ឡើយ។​ នេះ​គឺ​ជា​សម្ដី​របស់ Philippe Coutinho ​ភ្នាក់​ងារ​ផ្ទាល់​សាមី​កីឡាករ​។

អនាគត​​ខ្សែ​បម្រើ​ប្រេស៊ីល​នៅ​ Barcelona កាន់​តែ​ដុនដាប​ក្រោយ​ពេល​ក្លឹប​ទិញ​បាន​ Griezmann ដែល​​លេង​បម្រើ​​ប្រយុទ្ធ​ ខណៈ​តំបន់​នេះ​កាន់​តែ​តានតឹង​មែនទែន​បើ​​ចង់​ប្រជែង​ជា​ជម្រើស​ដំបូង។​ Man United គឺ​ជា​ក្លឹប​អង់គ្លេស​មួយ​ដែល​ចាប់​អារម្មណ៍​ Coutinho តែ​ Barca អាច​យក​រូប​គេ​ដូរ​ថែម​លុយ​ឲ្យ​ទៅ​ Paris Saint Germain ដើម្បី​បាន​​ Neymar មក​វិញ។​

យ៉ាង​ណា Kia Joorabchian ជា​ភ្នាក់​ងារ​ថា​ Coutinho ទៅ​ United គឺ​ជា​រឿង​មិន​អាច​ទៅ​រួច៖ ខ្ញុំ​គិត​ថា​ Liverpool ស្ថិត​នៅ​យ៉ាង​ជ្រៅ​ក្នុង​បេះដូង​ Coutinho។​ គេ​គឺជា​អ្នក​គាំទ្រ​ដ៏​ធំ​របស់​ LFC និង​បាន​បន់ស្រន់​ឲ្យ​ក្លឹប​ឈ្នះ​ពាន​​រដូវ​កាល​មុន។​ ខ្ញុំ​គិត​ថា​វា​ពិបាក​ណាស់​ដែល​ឲ្យ​ Coutinho ទៅ​លេង​នៅ​ក្លឹប​ជា​គូ​ប្រជែង​ Liverpool នោះ៕​

ប្រភព៖ Sports Keeda ប្រែសម្រួល៖ រ័ត្ន

មតិយោបល់