• 2019-07-12 01:26:35
  • ព័ត៌មាន

Liverpool ស៊ី​អ្នក​ជិត​ខាង​ Tranmere ៦-០ ក្នុង​ជំនួប​កម្ដៅ​សាច់ដុំ​

  • 2019-07-12 01:26:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​ចាប់​ផ្ដើម​យុទ្ធនាការ​កម្ដៅ​សាច់ដុំ​របស់​ខ្លួន​ដោយ​សាក​កម្លាំង​ជាមួយ​ Tranmere Rovers ដែល​ជា​ក្លឹប​មាន​មូលដ្ឋាន​នៅ​តំបន់​ Merseyside នា​ទីក្រុង​លីវើភូល​ដូចគ្នា។

ការ​ប្រកួត​យប់​មិញ​ក្រុម​ជើង​ឯក​ទ្វីប​អឺរ៉ុប​បាន​ប្រើ​យុវជន​ភាគ​ច្រើន​ និង​កីឡាករ​ឈុត​ដំបូង​មួយ​ចំនួន​ដើម្បី​នាំ​លេង​ ដោយ​ជា​លទ្ធផល​ពួកគេ​បាន​យក​ឈ្នះ​ Tranmere ៦-០។ ខ្សែ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ​ Rhian Brewster រក​បាន​២​គ្រាប់ ហើយ​ Clyne, Curtis Jones, Paul Glatzel និង​ Origi ស៊ុត​បាន​ម្នាក់​១​គ្រាប់​ដូចគ្នា។​

ប្រកួត​បន្ទាប់​ក្រុម​លោក​ Jurgen Klopp ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ Bradford City ស្ថិត​ក្នុង​ប្រទេស​អង់គ្លេស​ដដែល​ នៅ​ថ្ងៃ​អាទិត្យ​ដើម្បី​កម្ដៅ​សាច់​ដុំ​បន្ត​ទៀត។​ Liverpool ត្រូវ​ដណ្ដើម​ពាន​២​មុន​បើក​រដូវ​កាល​ក្នុង​នោះ​ប៉ះ​ Chelsea នៅ​ Super Cup និង​ Manchester City នៅ​ FA Community Shield៕

អត្ថបទ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម