• 2019-07-11 04:07:14
  • ព័ត៌មាន

De Jong ថា​កុំ​តែ​ Barca ទាក់ទង​មក ​កុំ​អី​រូប​គេ​ទៅ​ Arsenal

  • 2019-07-11 04:07:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Frenkie de Jong ធ្លាប់​គិត​ថា​រូប​គេ​នឹង​ចូល​រួម​ជាមួយ​កាំភ្លើង​ធំ​ Arsenal មុន​ពេល​ក្លាយ​ខ្លួន​ជាមួយ​កីឡាករ​របស់​ FC Barcelona។

កីឡាករ​អន្តរជាតិ​ហូឡង់​ បាន​បង្ហាញ​ខ្លួន​ផ្លូវការ​ជា​កីឡាករ​ Barcelona នៅ​ Nou Camp កាល​ពី​សប្ដាហ៍​មុន​ក្រោយ​ Ajax និង​ក្លឹប​អ្នក​មាន​បុណ្យ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា។​ De Jong មាន​ហាង​ឆេង​ក្នុង​ទីផ្សារ​បាល់ទាត់​បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ជាមួយ​ Ajax ជួយ​ក្លឹប​ឈ្នះ​លីគ​ហូឡង់​ និង​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Champions League។​ ​

យ៉ាង​ណា​មុន​ការ​ផ្ទេរ​កើត​ឡើង​ ខ្សែ​បម្រើ​វ័យ​២២​ឆ្នាំ​ធ្លាប់​គិត​ថា​ចង់​លេង​ឲ្យ​ Arsenal ដែល​ជា​ក្លឹប​ខ្លាំង​មួយ​របស់​អង់គ្លេស។​ "ខ្ញុំ​ពិត​ជា​ធ្លាប់​គិត​ថា​ Arsenal ជា​ក្លឹប​ធំ​មួយ​កាល​ពី​អតីត​កាល​។ ក្នុង​ចិត្ត​របស់​ខ្ញុំ​ ក្រៅ​ពី​ Ajax បើ​មិន​ Arsenal គឺ​ Barca ដែល​ខ្ញុំ​ចង់​លេង​ឲ្យ"។ De Jong និយាយ​ដូច្នេះ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម