- 2019-05-21 02:25:23
- ព័ត៌មាន
លើកពានក្នុងស្រុកឆ្អែត Silva ដាក់គោលដៅលុកលុយពានអឺរ៉ុបរដូវកាលក្រោយ
- 2019-05-21 02:25:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកពានក្នុងស្រុកឆ្អែត Silva ដាក់គោលដៅលុកលុយពានអឺរ៉ុបរដូវកាលក្រោយ
ចន្លោះមិនឃើញ
Bernardo Silva ដាក់គោលដៅជួយក្រុមធ្វើឲ្យបានល្អបំផុតនៅ Champions League រដូវកាលក្រោយ បន្ទាប់ពីឆ្នាំនេះលើកពានក្នុងស្រុក៤។
Manchester City បានគ្រងជើងឯកក្នុងកម្មវិធីធំ៣របស់អង់គ្លេសខ្ទេចគ្មានសល់ក្រោយឈ្នះ Premier League, FA Cup និង League Cup បូករួមទាំងពានបើករដូវកាល FA Community Shield ១ថែមទៀត។ យ៉ាងណា Silva ដែលឈ្នះពានកីឡាករល្អបំផុតប្រចាំរដូវកាលរបស់ City មើលឃើញថាពួកគេនៅជំពាក់ពានអឺរ៉ុប១ទៀតដល់អ្នកគាំទ្រ។
ក្រុមរហស្សនាមថាពណ៌ផ្ទៃមេឃមិនធ្លាប់លើកពានទ្វីបអឺរ៉ុបម្ដងណាឡើយក្នុងប្រវត្តិសាស្ត្រ បើធៀបនឹង Liverpool ធ្លាប់ឈ្នះ Champions League ៥ដង (៦ដងបើឈ្នះ Spurs នៅខែក្រោយ), Man Utd ឈ្នះ៣ដង និង Chelsea ឈ្នះ១ដង ហើយ Spurs អាចលើក១ដងដែរបើឈ្នះ Liverpool នៅវគ្គផ្ដាច់ព្រ័ត្រនាពេលខាងមុខ។
ក្នុងពិធីហែពាន Silva បានប្រាប់អ្នកគាំទ្រថា៖ "អរគុណអ្នករាល់គ្នា ដែលនៅពីក្រោយភាពជោគជ័យរបស់ក្រុមរដូវកាលនេះ។ ពួកយើងពិតជានឿយហត់លើដំណើរផ្លូវដ៏វែងឆ្ងាយ តែការឈ្នះពាន៤គឺជារដូវកាលមិនអាចបំភ្លេចបាន។ រដូវកាលក្រោយសង្ឃឹមថាពួកយើងនឹងធ្វើបានល្អពិសេសគឺឈ្នះពានអឺរ៉ុប ដែលយើងជំពាក់អ្នកគាំទ្រ"៕