• 2019-05-09 13:52:17
  • ប្រវត្តិ​​

Arsenal ធ្លាប់​ឈ្នះ​ពាន​ក្នុង​កម្មវិធី​អឺរ៉ុប​ទេ​?

  • 2019-05-09 13:52:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​របស់ UEFA ក្លឹប​កាំភ្លើង​ធំ​ Arsenal ក៏​ធ្លាប់​លើក​ពាន​ប្រចាំ​ទ្វីប​ចំនួន ២​លើក​ដែរ​ គឺ ពាន UEFA Cup Winner's Cup ក្នុង​រដូវ​កាល ១៩៩៣/៩៤ និង​Inter Cities Fairs Cup នៅ​រដូវ​កាល ១៩៦៩/៧០។

ជា​អកុសល​ ពាន​ទាំង​ពីរ​នេះ​លែង​មាន​ទៀត​ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដោយ​ពាន Cup Winner's Cup ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ UEFA Cup (Europa League) នៅ​ចុង​ទសវត្ស​ទី ៩០ ហើយ​ពាន Fair Cup ត្រូវ​បាន​បញ្ចូល​គ្នា​ជាមួយ UEFA Cup នៅ​ឆ្នាំ១៩៧១។

Man Utd លើក​ពាន UEFA Cup.

ចំណែក​ឯ​ក្នុង​ UEFA Champions League ក្លឹប​មួយ​នេះ​ធ្លាប់​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ផង​ដែរ​ កាល​ពី​ឆ្នាំ២០០៦។ កាល​នោះ​ Arsenal បាន​ចាញ់​ Barcelona ក្នុង​លទ្ធផល ១-២។

ចំណែក​ឯ​ក្នុង​រដូវ​កាល​នេះ​វិញ Arsenal កំពុង​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ UEFA Europa League ដែល​នឹង​ត្រូវ​ប៉ះ​ក្លឹប​ Valencia៕

អាន​បន្ត​៖

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់