• 2019-04-22 01:57:55
  • ព័ត៌មាន

Liverpool ឡើង​ទៅ​លេខ​១​ តែ​ត្រូវ​ពឹង​ United ដើម្បី​យក​ឈ្នះ​ City នៅ​ថ្ងៃ​ពុធ

  • 2019-04-22 01:57:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​យក​ឈ្នះ​ Cardiff City ២-០ ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​៣៥​ដើម្បី​បន្ត​ឈរ​កំពូល​តារាង។​

ជ័យ​ជម្នះ​របស់​ហង្ស​ក្រហម​បាន​រុញ​ Manchester City ដែល​យក​ឈ្នះ​ Tottenham Hotspur ១-០ កាល​ពី​ថ្ងៃ​សៅរ៍​ឲ្យ​ធ្លាក់​ទៅ​លេខ​២​វិញ។​ គ្រាប់​បាល់​របស់​ Gini Wijnaldum និង​បាល់​ប៉េណាល់ទី​របស់​ Milner នៅ​វគ្គ​ទី​ពីរ​ជួយ​ឲ្យ​ Liverpool បាន​៣​ពិន្ទុ​ពេញ​នៅ​ប្រកួត​នោះ។

យ៉ាង​ណា​ជោគវាសនា​របស់​ក្រុម​មាន​មូលដ្ឋាន​នៅ​ Anfield សម្រាប់​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​មិន​ទាន់​ប្រាកដប្រជា​នៅ​ឡើយ​ដោយ​សារ​ Man City នៅ​សល់​១​ប្រកួត​ទៀត​នៅ​ក្នុង​ដៃ។​ Liverpool ត្រូវ​ពឹងពាក់​ Manchester United ដើម្បី​យក​ឈ្នះ​ City នៅ​យប់​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ។​

បើ​ City ភ្លាត់​ស្មើ​ ឬ​ក៏​ចាញ់ United ​ក្រុម​ Liverpool មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ក្លាយ​ជា​ជើង​ឯក​ដោយ​សារ​៣​ប្រកួត​នៅ​សល់​របស់​គេ​គឺ​ប៉ះ​គីឡូ​ស្រាល​ និង​មធ្យម​ទាំង​អស់មាន​ដូចជា Huddersfield, Newcastle និង​ Wolves៕ ​

ប្រែសម្រួល៖ រ័ត្ន

មតិយោបល់