• 2019-04-08 00:30:08
  • ព័ត៌មាន

Watford វាយ​បក​យក​ឈ្នះ​ Wolves ឡើង​ទៅ​ជួប​ City នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup ​

  • 2019-04-08 00:30:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ក្នុង​ការ​ប្រកួត​ FA Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់មិញ​ដោយ​សារ​ Wolves បាន​នាំ​មុខ​ Watford ២-០ មុន​​ទៅ​ហើយ​ ប៉ុន្តែ​បែរ​ជា​រង​ការ​វាយ​បក​នឹង​ធ្លាក់​ចេញ​ពី​កម្មវិធី​យ៉ាង​សោកស្ដាយ​ជា​ទី​បំផុត។​

ការ​ប្រកួត​នៅ​កីឡដ្ឋាន​ជាតិ​ Wembley កីឡាករ​ Doherty និង​ Jiménez បាន​នាំ សំណាង​ឲ្យ​ Wolves នាំ​មុខ​២​គ្រាប់​មុន​​នៅ​នាទី​៣៦ និង​៦២​ ប៉ុន្តែ​សំណាង​នេះ​បាន​បាត់​ទៅ​វិញ​នៅ ពេល​ដែល​ Deulofeu ស៊ុត​បាន​១​គ្រាប់​សង​នៅ​នាទី​៧៩ ហើយ​ Deeney ទាត់​ប៉េណាល់ទី​តាម​ស្មើ​នៅ​នាទី​៩០+។

នៅ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង Deulofeu ដដែល​បាន​ក្លាយ​ជា​វីរបុរស​ក្រោយ​រក​បាន​១​គ្រាប់​ទៀត​ឲ្យ​ Watford យក​ឈ្នះ​ការ​ប្រកួត​ ៣-២​ និង​ត្រូវ​ឡើង​ទៅ​ជួប​ Manchester City នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ ១៨​ ខែ​ឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ៕ ​

ប្រភព៖ ESPN FC ប្រែសម្រួល៖ រ័ត្ន

មតិយោបល់