• 2019-03-29 01:29:58
  • ព័ត៌មាន

Kane គ្រោង​នាំ​កីឡាករ​ឈប់​លេង​ និង​​​ចេញ​ពី​តារាង​ បើ​មាន​ការ​​រើស​អើង​ម្ដង​ទៀត​

  • 2019-03-29 01:29:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harry Kane ក្នុង​នាម​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​អាច​ពិចារណា​ដឹកនាំ​កីឡាករ​ឈប់​លេង​បាល់​ និង​ដើរ​ចេញ​ពី​តារាង​ប្រកួត​ហើយ​បើ​សិន​​ជួប​​ការ​ស្រែក​រើស​អើង​ពូជសាសន៍​សារ​ជា​ថ្មី​ពី​សំណាក់​អ្នក​គាំទ្រ។​

ភាព​ចម្រូងចម្រាស​នេះ​កើត​ឡើង​ក្រោយ​អ្នក​គាំទ្រ​ម៉ុងតេណេហ្គ្រោ​ បង្ហាញ​អាកប្បកិរិយា​រើស​អើង​ពូជ​សាសន៍​ដល់​កីឡាករ​អង់គ្លេស​ដែល​មាន​សម្បុរ​ខ្មៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​ Euro 2020 កាល​ពី​ថ្ងៃ​ចន្ទ។​ កីឡាករ​ស្បែក​ខ្មៅ​របស់​អង់គ្លេស​មួយ​ចំនួន​ដូចជា​ Danny Rose, Callum Hudson-Odoi និង​ Raheem Sterling ត្រូវ​គេ​ស្រែក​ហៅ​ថា​ "សត្វ​ស្វា"។​

ក្រោយ​ការ​ស៊ើប​អង្កេត​លើ​ការ​រើសអើង​ពូជ​សាសន៍​នេះ​​ UEFA បាន​ពិន័យ​ចំពោះ​សហព័ន្ធ​ម៉ុងតេណេហ្គ្រោ​ ប៉ុន្តែ​ការ​ពិន័យ​ដែល​គ្មាន​ប្រសិទ្ធិភាព​នេះ​មិន​បាន​ធ្វើ​ឲ្យ​កីឡាករ​អង់គ្លេស​ស្ងប់ចិត្ត​ទេ​ ពិសេស​គឺ​ Harry Kane ជា​ប្រធាន​ក្រុម​តែ​ម្ដង​ ព្រោះ​ចង់​មិន​ចង់​លើក​ក្រោយ​ពួកគេ​នឹង​ជួប​រឿង​រើសអើង​ពូជ​សាសន៍​នេះ​ម្ដង​ទៀត។​

“វា​ជា​ហេតុការណ៍​ដ៏​អាក្រក់​ និង​មិនអាច​ទទួល​យក​បាន​មិន​ថា​ក្នុង​កីឡា​បាល់ទាត់​ ឬ​ក៏​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ទេ។ ខ្ញុំ​ពិត​ជា​សរសើរ​កីឡាករ​របស់​យើង​ដែល​អត់ធ្មត់​នឹង​ការ​រើស​អើង​ ហើយ​ប្រឹងប្រែង​លេង​យ៉ាង​យក​ចិត្ត​​ទុក​ដាក់​រហូត​ចប់​ការ​ប្រកួត"។​ Kane និយាយ​ដូច្នេះ។​ គួរ​បញ្ជាក់​ថា​អង់គ្លេស​បាន​យក​ឈ្នះ​ ម៉ុងតេណេហ្គ្រោ​ ៥-១៕

ប្រភព៖ telegraph ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់