• 2019-03-21 09:10:16
  • ព័ត៌មាន

Porto ត្រៀម​ចង​ជើង​ Casillas ឲ្យ​ស្នាក់​នៅ​យ៉ាង​ហោច​ណាស់​១​រដូវ​កាល​ទៀត​

  • 2019-03-21 09:10:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Porto បាន​ប្រកាស​ហើយ​ថា​អ្នក​ចាំ​ទី​ Iker Casillas នឹង​បន្ត​ស្នាក់​នៅ​ជាមួយ​ក្លឹប​យ៉ាង​ហោច​ណាស់​ក៏​១​រដូវ​កាល​ទៀត​ដែរ​ បើ​ទោះ​ជា​បច្ចុប្បន្ន​គេ​មាន​វ័យ​ជ្រេ​ហើយ​​ក៏​ដោយ​។​

កុងត្រា​របស់​អ្នក​ចាំ​ទី​សញ្ជាតិ​អេស្ប៉ាញ​នឹង​ចប់​នៅ​ចុង​រដូវ​កាល​ក្រោយ​ និង​មាន​ជម្រើស​ដើម្បី​អាច​ពន្យារ​ថែម​១​រដូវ​កាល​ទៀត​ហើយ​សិន​សាមី​ខ្លួន​ ក៏​ដូចជា​ក្លឹប​ចរចា​គ្នា​ត្រូវ។​ Casillas បាន​និយាយ​ថា​រូប​គេ​សង្ឃឹម​ចូល​និវត្តន៍​ជាមួយ​ Porto ដែល​ជា​ក្លឹប​ផ្ដល់​ការ​កក់​ក្ដៅ​ដូច​​ផ្ទះ​សម្រាប់​កីឡាករ​នានា​។​

Casillas បច្ចុប្បន្ន​មាន​វ័យ​៣៧​ឆ្នាំ​ ហើយ​ផ្ទេរ​ទៅ​ Porto ពី​ Real Madrid កាល​ពី​ឆ្នាំ​២០១៥។​ រូប​គេ​ធ្លាប់​ឈ្នះ​លីគ​៥​ដង, Champions League ៣ដង​ជាមួយ​​ Real និង​ឈ្នះ​ World Cup ម្ដង, Euro ២​ដង​ជាមួយ​ជម្រើស​ជាតិ​អេស្ប៉ាញ។​ ជាមួយ​​ Porto វិញ​កីឡាករ​ពាក់​លេខ​១​រូប​នេះ​ជួយ​ក្រុម​ឈ្នះ​ Portuguese league កាល​ពី​រដូវ​កាល​មុន៕ ​​

ប្រភព៖ thesun ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់