• 2019-03-19 09:01:22
  • ព័ត៌មាន

បើ​មិន​រាប់​​ប៉េណាល់ទី​ Mane គឺ​ជា​ Top Scorer នៅ​ Premier League

  • 2019-03-19 09:01:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​លីគ​កំពូល​អង់គ្លេស​នា​ពេល​បច្ចុប្បន្ន​កំពុង​នាំ​មុខ​ដោយ​ Sergio Aguero ដែល​មាន​១៨​គ្រាប់​។

ដោយ​ឡែក​លេង​២​ដែល​មាន​១៧​គ្រាប់​កំពុង​ប្រទាញប្រទង់​គ្នា​ជាមួយ​កីឡាករ​ជា​ច្រើន​រូប​មាន​ដូចជា​ ម្ចាស់​ស្បែក​ជើង​មាស​ចាស់​ Mohamed Salah, Aubameyang, Harry Kane និង​ Sadio Mane។​ យ៉ាង​ណា​បើ​គេ​ដក​គ្រាប់​បាល់​ដែល​ចេញ​ពី​ការ​ទាត់​ប៉េណាល់ទី​ចេញ​គឺ​នឹង​ឃើញ​ Mane ឈរ​កំពូល​តារាង។

ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​សេណេហ្គាល់​កំពុង​ឡើង​ជើង​ខ្លាំង​នៅ​រដូវកាល​នេះ​ពោល​គឺ​ស៊ុត​បញ្ចូល​ទី​ជា​ច្រើន​ប្រកួត​ជាប់​ៗ​គ្នា​។ បាល់​ទាំង​១៧​គ្រាប់​របស់​ Mane នៅ​ Premier League គឺ​គ្មាន​បាល់​ប៉េណាល់ទី​ឡើយ​សូម្បី​តែ​១​គ្រាប់។​​ ទម្រង់​លេង​ដ៏​ល្អ​នេះ​ហើយ​ធ្វើ​ឲ្យ​ Real Madrid កំពុង​តាម​ចែចូវ​កីឡាករ​វ័យ​២៦​ឆ្នាំ​សម្រាប់​រដូវ​កាល​ក្រោយ៕

Top Scorer បច្ចុប្បន្ន
Top Scorer បើដកបាល់ប៉េណាល់ទីចេញ

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់