- 2019-03-11 08:01:26
- ប្រដាល់
នៅ ស្រីពៅ ចាប់ផ្តើមផ្តោតលើប្រដាល់សកល
- 2019-03-11 08:01:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅ ស្រីពៅ ចាប់ផ្តើមផ្តោតលើប្រដាល់សកល
ចន្លោះមិនឃើញ
កីឡាការិនីឆ្នើមប្រចាំឆ្នាំ នៅ ស្រីពៅ បានស្រវាឱកាសប្រដាល់សកលមួយទៀតហើយដើម្បីត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍សំខាន់ចុងឆ្នាំនេះ បន្ទាប់ពីលទ្ធផលល្អប្រសើរពីអាជីពប្រដាល់សេរីគុនខ្មែរ និងគុនចម្រុះ MMA។
កីឡាការិនី នៅ ស្រីពៅ ដែលបានជាប់ឈ្មោះជា Female Fighter of the Year របស់ស្ថាប័ន World Lethwei Championship នៅប្រទេសមីយ៉ាន់ម៉ា និងទើបឈ្នះកីឡាការិនីថៃ Rika ក្នុងប្រដាល់គុនចម្រុះទំនងជាជាប់ជម្រើសជាតិកម្ពុជាផ្នែកប្រដាល់សកលដើម្បីចេញទៅប្រកួតកីឡាស៊ីហ្គេម ចុងឆ្នាំ២០១៩នេះនៅប្រទេសហ្វីលីពីន។
ស្រីពៅ ប្រាប់ថា ៖«នៅស្រុកខ្មែរមានកីឡាការិនីតិចតួចណាស់ ដូច្នេះខ្ញុំគ្មានអ្នកដែលខ្ញុំពិតជាចង់ប្រកួតជាមួយទេនៅទីនេះ។ ឆ្នាំនេះខ្ញុំប្រហែលមិនប្រកួតគុនខ្មែរ ពីព្រោះខ្ញុំជាជម្រើសជាតិប្រដាល់សកល។ ដូច្នេះខ្ញុំត្រូវផ្អាកការហ្វឹកហាត់គុនខ្មែរមួយរយៈដើម្បីផ្ដោតលើប្រដាល់សកលសម្រាប់ប្រកួត SEA Games 2019 នៅហ្វីលីពីនក្នុងខែវិច្ឆិកាខាងមុខ»។
ស្រីពៅ បន្តថាថា ៖«កាលមុនខ្ញុំរកសង្វៀនវ៉ៃមិនបានទេ ហើយខ្ញុំគិតចង់ឈប់ពីប្រដាល់។ នៅក្នុងស្រុកខ្មែរមិនសូវមានកីឡាការិនីទេ ហើយសឹងតែមិនមានការគាំទ្រការប្រកួតរបស់កីឡាការិនី។ យ៉ាងណា ឥឡូវលោកគ្រូ ហ៊ុន ច័ន្ទរាជ្យ រកបានឱកាសថ្មីសម្រាប់ខ្ញុំ។ ខ្ញុំរំភើបខ្លាំងមែនទែន។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំលែងចង់ឈប់ហើយ ហើយខ្ញុំនឹងខំហាត់ឱ្យខ្លាំងជាងនេះទ្វេដង»។
ដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ការប្រកួតដែលអាចកើតឡើងនាពេលខាងមុខ នៅ ស្រីពៅ រាល់ថ្ងៃនេះកំពុងប្រឹងប្រែងហាត់យ៉ាងស្វាហាប់ដោយមិនខ្លាចនឿយហត់ និងទទួលបានការគាំទ្រយ៉ាងច្រើន។ រាល់ថ្ងៃកីឡាការិនីកម្ពុជារូបនេះកំពុងហាត់ប្រដាល់សកលនៅអូឡាំពិក ប៉ុន្តែបើត្រូវទៅប្រកួត MMA កញ្ញានឹងហាត់ត្រៀមនៅក្លឹប Cambodian Top Team៕