- 2024-04-03 04:21:20
- ប្រដាល់
TOWN បន្តចេញផ្សព្វផ្សាយគុនខ្មែរទៀតហើយដោយនាំកីឡាករ ម៉ឺន មេឃា ទៅចិនស្អែកនេះ
- 2024-04-03 04:21:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
TOWN បន្តចេញផ្សព្វផ្សាយគុនខ្មែរទៀតហើយដោយនាំកីឡាករ ម៉ឺន មេឃា ទៅចិនស្អែកនេះ
ចន្លោះមិនឃើញ
ទូរទស្សន៍ TOWN ម្សិលមិញនេះបានធ្វើសន្និសិទសារព័ត៌មានប្រកាសនាំកីឡាករជើងខ្លាំង ម៉ឺន មេឃា ទៅប្រកួតនៅប្រទេសចិនថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីពង្រីកផ្សព្វផ្សាយគុនខ្មែរ។
លោក Tommy Kim ទីប្រឹក្សាទូរទស្សន៍ TOWN បានឲ្យដឹងថា មូលហេតុជ្រើសរើសយកកីឡាករ ម៉ឺន មេឃា ទៅប្រកួតនៅប្រទេសចិននេះគឺដោយសារតែសមត្ថភាពខ្លាំងរបស់គេ ពិសេសកេរ្តិ៍ឈ្មោះល្បីដែលធ្លាប់យកឈ្នះជើងខ្លាំងចិនកុងហ្វូកន្លងទៅ។
ការឈ្នះរបស់ ម៉ឺន មេឃា លើអ្នកលេងកុងហ្វូ អំឡុងដើមឆ្នាំ២០២៤ នេះបានធ្វើឲ្យភាគីខាងប្រទេសចិនមានការចាប់អារម្មណ៍ជាខ្លាំងមកលើរូបគេ។ ទន្ទឹមនិងនេះគឺភាគីខាងចិនចង់បាន ម៉ឺន មេឃា និងកីឡាករ ពេជ្រ សម្បត្តិ ជាខ្លាំងដើម្បីទៅប្រកួតនៅទីនោះ។
ទីប្រឹក្សាទូរទស្សន៍ TOWN ខាងលើបន្ថែមទៀតថា ស្ថានីយរបស់លោកមិនត្រឹមផ្សព្វផ្សាយគុនខ្មែរក្នុងស្រុកនោះទេ ពោលពង្រីកបន្ថែមទៀតទៅកាន់ប្រទេសផ្សេងៗតាមដែលអាចធ្វើទៅបាន។ យ៉ាងណាការពង្រីកផ្សព្វផ្សាយនេះបើគ្មានការជួយឧបត្ថម្ភគាំទ្រពីបណ្ដាក្រុមហ៊ុនជាដៃគូនេះក៏អាចធ្វើទៅរួចដែរ។លោកថ្លែងអំណរគុណដល់ក្រុមហ៊ុន GANZBERG ដែលបានឧបត្ថម្ភកន្លងមកពិសេសការចេញទៅប្រកួតរបស់ ម៉ឺន មេឃា លើកនេះទៀតផង។
បញ្ជាក់ដែរថា កីឡាករ ម៉ឺន មេឃា នឹងត្រូវប្រកួតលក្ខណៈ Kick Boxing ជាមួយកីឡាករចិន ឈ្មោះ FANG KEJIN នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ នៅប្រទេសចិន។ មេឃា និងឪពុក រួមទាំងក្រុមការងារនឹងចាកចេញពីកម្ពុជានៅថ្ងៃទី៤ មេសា ស្អែកនេះហើយ៕