/6608e01558aa1_1711857660_medium.jpg)
- 2024-03-31 04:09:34
- ប្រដាល់
កក្រើកសង្វៀន Wurkz! ចាន់ រតនា វិលចូលសង្វៀនគុនខ្មែរវិញបានឱកាសដណ្ដើមខ្សែក្រវាត់ IPCC
- 2024-03-31 04:09:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កក្រើកសង្វៀន Wurkz! ចាន់ រតនា វិលចូលសង្វៀនគុនខ្មែរវិញបានឱកាសដណ្ដើមខ្សែក្រវាត់ IPCC
ចន្លោះមិនឃើញ
អ្នកប្រដាល់ចាស់វស្សាជំនាញទាំងគុនចម្រុះ និងគុនខ្មែរ ចាន់ រតនា បានវិលចូលសង្វៀនគុនខ្មែរវិញហើយនៅយប់នេះលើសង្វៀន Wurkz របស់ទូរទស្សន៍ TOWN និងមានឱកាសប្រកួតម៉ារ៉ាតុងដណ្ដើមខ្សែក្រវាត់ IPCC ទៀតផង។
លោក Tommy Kim ទីប្រឹក្សាទូរទស្សន៍ TOWN បានឲ្យដឹងថា មិនថាកីឡាករ ចាន់ រតនា នោះទេគឺកីឡាករណាក៏មានឱកាសឡើងបង្ហាញសមត្ថភាព ប្រកួតដណ្ដើមខ្សែក្រវាត់នៅទីនោះដែរ ពោលឲ្យតែមានសមត្ថភាពខ្លាំង។ ព្រោះសង្វៀន TOWN គឺថ្នាក់ដឹកនាំដាក់គោលដៅពិសេសឆ្នាំ២០២៤ នេះត្រូវលើកស្ទួយកីឡាករគុនខ្មែរឲ្យរឹតតែមានឱកាសឡើងប្រកួតកម្មវិធីធំៗឲ្យបានច្រើន។
ចំណែកកីឡាករ ចាន់ រតនា បានឲ្យដឹងដែរថា ការត្រៀមខ្លួនគឺរូបគេតែងតែហាត់ត្រៀមជាយូរមកហើយ ពិសេសផ្ដោតលើការប្រកួតម៉ារ៉ាតុងនេះទៀតមានរយៈពេល២ខែចុងក្រោយ។ ទាំងកម្លាំង បច្ចេកទេស រូបគេថាមិនមានអ្វី បារម្ភអ្វីនោះទេ ដោយសារតែបានហាត់ជាប់រហូត កាន់តែពិសេសគឺបានហាត់ជាមួយគ្រូអាជីពមានទាំងហាត់យកកម្លាំង យកបច្ចេកទេស និងញុំរបបអាហារតាមការកំណត់របស់គ្រូ។
បញ្ជាក់ដែរថា កម្មវិធី WURKZ សេនាគុនខ្មែរយ័ន្ត ៨ទិស របស់សង្វៀន TOWN យប់នេះគឺលេងឈុតធំតែម្ដង ដោយដាក់ឲ្យដណ្ដើម និងម៉ារ៉ាតុងខ្សែក្រវាត់ IPCC រហូតដល់ ៤គ្រឿង។ ចាន់ រតនា និងកីឡាករ Alex រួមទាំងកីឡាករ ចិន ម៉ុងហ្គាលី ត្រូវប្រកួតម៉ារ៉ាតុង ដណ្ដើមខ្សែក្រវាត់ IPCC ទម្ងន់ ៦៣,៥។ ក្រៅពីនោះមានកីឡាករ ធឿន ធារ៉ា ឈុត សេរីវណ្ណថង អេ អាំម៉ារិនភូថង។ ការប្រកួតចាប់ពីម៉ោង ៧យប់ ទីតាំងនៅក្រុងតាខ្មៅ និងផ្សាយផ្ទាល់លើទូរទស្សន៍ TOWN៕