• 2019-02-09 06:22:32
  • ព័ត៌មាន

សោកសៅ​បំផុត! យុវជន Flamengo ១០​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះ​ជំរំ​ហ្វឹកហាត់

  • 2019-02-09 06:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គីភ័យ​មួយ​បាន​កើតឡើង​នៅ​ឯ​មជ្ឈមណ្ឌល​ហ្វឹកហាត់​របស់​យុវជន​​​ក្លឹប​បាល់ទាត់​ Flamengo បាន​​​ធ្វើ​ឲ្យ​យុវជន​១០​នាក់​បាត់បង់​ជីវិត។

ជនរងគ្រោះ​​ទាំង​អស់​​បាន​ស្នាក់​នៅ​​មជ្ឈមណ្ឌល​ Ninho de Urubu ដែល​​ជា​កន្លែង​ហ្វឹកហាត់​​របស់​ក្លឹប Flamengoមាន​មូលដ្ឋាន​ក្នុង​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។ យុវជន​៣​នាក់​ផ្សេង​ទៀត​ទទួល​ការ​រង​របួស ដោយ​ម្នាក់​របួស​ធ្ងន់។ ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ហើយ។

តាម​សម្ដី​របស់​យុវជន​ម្នាក់​បាន​និយាយ​ថា ភ្លើង​ចាប់​ផ្ដើម​ឆេះ​ចេញ​ពី​ម៉ាស៊ីន​ត្រជាក់​របស់​ពួក​គេ។ “ម៉ាស៊ីនត្រជាក់​បាន​ឆេះ ហើយ​ខ្ញុំ​រត់​ចេញ​មក​ក្រៅ។ អគុណ​ព្រះ​ដែល​ជួយ​ខ្ញុំ​រត់​រួច​និង​បន្ត​មាន​ជីវីត”។ សម្ដី​របស់​Felipe Cardoso ដែល​ជា​យុវជន​​ក្រោម​អាយុ​១៧​ឆ្នាំ៕

ឈ្មោះ​យុវជន​ដែល​ស្លាប់​អាយុ​ចាប់​ពី១៤​ដល់​១៦ឆ្នាំ

  • Arthur Vinicius Silva
  • Áthila Paixao
  • Bernardo Pisetta
  • Christian Esmerio
  • Vítor Isaías
  • Pablo Henrique
  • Jorge Eduardo
  • Samuel Thomas
  • Gedson Santos
  • Rykelmo Viana

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់